ជប៉ុន ក៏គ្រោងសង់ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ទៅអរិយក្សត្រដែរ

  • 2024-09-17 02:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែល​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) គ្រោង​នឹងសាងសង់នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ភាគីជប៉ុន ក៏គ្រោងសង់ស្ពាន​មួយទៀត​ដែលភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ទៅអរិយក្សត្រផងដែរ។

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់​ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចូលរួមកិច្ចប្រជុំលើប្រធានបទស្តីពី គម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់កម្ពុជា ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

បន្ទាប់ពីស្តាប់បទបង្ហាញពិស្តារស្តីពីអត្ថប្រយោជន៍ និងសារៈសំខាន់ក្នុងការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់កម្ពុជា និងដោយឆ្លងកាត់ការពិភាក្សាយ៉ាងល្អិតល្អន់ ក្រោមការបកស្រាយពីទីប្រឹក្សាបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អង្គប្រជុំទាំងមូលបានឯកភាព-សម្រេចឱ្យមានការសិក្សាសមិទ្ធិលទ្ធភាពដំបូង លើការកែលម្អកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ទៅដល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) និងការសាងសង់ស្ពានភ្ជាប់ពីតំបន់ផ្លូវជាតិលេខ ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់អរិយក្សត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី