មកដឹងពេលវេលាជាក់លាក់នៃពិធីបុណ្យសមុទ្រ នៅ​ឆ្នាំ​២០២៤នេះ

  • 2024-09-17 02:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យសមុទ្រ​លើកទី១១ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាព​នៃតំបន់ឆ្នេរ» នឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ​២០២៤ នៅខេត្តកំពត។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ​ពិធីបុណ្យសមុទ្រ។

ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ នឹងមាន​សកម្មភាព​សំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត​ដូចខាងក្រោម៖

១. ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជ​កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ​២០២៤។

២. សកម្មភាព​កីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ។

៣. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងសកម្មភាព​កម្សាន្តនានាផងដែរ៕

អត្ថបទ៖ សំភី