ស្ដេកសាច់គោដ៏ល្បី Wagyu Mayura Beef មានប្រភពដើមនៅអូស្ដ្រាលី មាននៅកម្ពុជាហើយ

  • 2024-09-17 04:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cuts គឺជាភោជនីយដ្ឋានលំដាប់កំពូលរបស់កម្ពុជា ស្ថិតនៅក្នុងសណ្ឋាគារ Rosewood Phnom Penh ជាន់ទី៣៨ នៃអគារវឌ្ឍនៈ បាននាំចូលផ្ដាច់មុខនូវសាច់ Wagyu Mayura Beef ដែលគេស្គាល់ថា ជា"Chocolate Wagyu" កំពុងពេញនិយមខ្លាំងនៅកសិដ្ឋាន Mayura នៃប្រទេសអូស្ត្រាលីខាងត្បូង។

ក្នុងនាមជាភោជនីយដ្ឋានលំដាប់អភិជនមួយនៅកម្ពុជា Cuts ចង់បង្ហាញជូននូវរសជាតិសាច់អាំងដ៏ពិសេសនេះ ដែលអតិថិជនអាចអញ្ជើញមកទទួលយកបទពិសោធន៍នៅភោជនីយដ្ឋានដោយផ្ទាល់ ខណៈដែលសេវាកម្ម និងរសជាតិអាហារគ្រប់មុខ ត្រូវបានភ្ញៀវទទួលស្គាល់ថាមានស្ដង់ដារខ្ពស់។

កសិដ្ឋានចិញ្ចឹមគោយកសាច់ Mayura បានបង្កើតឡើងតាំងពីឆ្នាំ ១៨៤៥ ហើយមានកេរ្ដិ៍ឈ្មោះល្បីល្បាញដោយសារសាច់គោ Wagyu ស្រស់ល្អ ហើយមានរសជាតិឆ្ងាញ់ប្លែករបស់វា។ វាជាប្រភពអាហារដែលមានប្រូតេអ៊ីនខ្ពស់ ក្នុងចំណោមប្រភេទសាច់សត្វគោដទៃទៀត ព្រោះគោទាំងនេះមិនត្រូវបានចិញ្ចឹមដោយផ្ដល់ចំណីធម្មតាឡើយ ពោលគឺចិញ្ចឹមដោយការលាយបញ្ចូលគ្នា នៃគ្រាប់ធញ្ញជាតិ និងសូកូឡា។

សាច់គោរបស់កសិដ្ឋាន Mayura បានទទួលពានរង្វាន់ និងរង្វាន់ជាច្រើន ដោយរក្សាបាននូវកេរ្ដិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកផ្គត់ផ្គង់សាច់គោដ៏ល្អបំផុតតាមប្រទេសមួយជឿនលឿនចំនួន នៅលើពិភពលោក។ បច្ចុប្បន្នសាច់គោ នៃកសិដ្ឋាន Mayura មាននៅប្រទេសកម្ពុជាហើយ គឺនៅភោជនីដ្ឋាន Cuts ដែលមានចុងភៅមានបទពិសោធន៍យូរឆ្នាំ និងមានថ្វីដៃល្អក្នុងការចម្អិនសាច់គោប្រភេទនេះ។

ចុងភៅ Jan Vandyk ប្រធានគ្រប់គ្រងផ្នែកធ្វើម្ហូប នៃសណ្ឋាគារ Rosewood Phnom Penh មានប្រសាសន៍ថា "យើងពិតជាមានក្ដីរំភើប ដែលបានផ្ដល់ជូននូវសាច់គោសូកូឡា Wagyu របស់កសិដ្ឋាន Mayura នៅកម្ពុជា"។ រសជាតិដ៏ឆ្ងុយឆ្ងាញ់ ប្លែកនេះ គឺជានិមិត្តរូបនៃអាហារថ្ងៃត្រង់ដ៏មានតម្លៃ ហើយយើងមានមោទនភាពក្នុងការផ្តល់ជូនភ្ញៀវរបស់យើងនូវឱកាសដ៏កម្រមួយដើម្បីទទួលយកបទពិសោធន៍ផលិតផលដ៏ឆ្នើមនេះ នៅ Cuts"។

អ្នកនិយមទទួលទានអាហារឆ្ងាញ់ៗ ហើយពិបាកក្នុងការស្វែងរកភោជនីយដ្ឋានដែលល្អត្រូវចិត្ដ អាចអញ្ជើញមក Cuts ដែលជាជម្រើសល្អបំផុតសម្រាប់ការរីករាយជាមួយសាច់គោ Wagyu។ បុគ្គលិក និងចុងភៅរបស់ភោជនីយដ្ឋាន បានត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ជូនភាពកក់ក្ដៅ និងភាពរីករាយក្នុងការទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់ជាមួយគ្រួសារ មិត្ដភក្ដិ ដៃគូមុខជំនួញផ្សេងៗ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី