Ford Ranger 2025 អាចសាកភ្លើងជិះបានជិត ៥០គ.ម ដែរ តែក៏នៅមាន Wildtrak និង XLT
- 2024-09-17 03:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger 2025 អាចសាកភ្លើងជិះបានជិត ៥០គ.ម ដែរ តែក៏នៅមាន Wildtrak និង XLT
ចន្លោះមិនឃើញ
ក្នុងពិព័រណ៍ IAA Transportation 2024 នៅប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Ford បានបង្ហាញចេញផ្លូវការនូវរថយន្ត Ford Ranger 2025 PHEV ដែលជា option ថ្មីលើកដំបូង ដែលប្រើប្រាស់ឥន្ធនៈផង និងសាកភ្លើងផង។ យ៉ាងណាមិញ អតិថិជននៅតែអាចស្វែងរកជម្រើស option Wildtrak និង XLT បានដដែល នៅពេលវាចេញលក់លើទីផ្សារ។
រថយន្តភីកអាប់ PHEV នេះ ប្រើម៉ាស៊ីន EcoBoost ចំណុះ ២,៣លីត្រ បំពាក់ជាមួយម៉ូទ័រអគ្គិសនី ១០១សេះ ដែលអាចផលិតបានកម្លាំងសរុប ២៧៥សេះ និងកម្លាំងរមួល ៦៩០ញូតុនម៉ែត្រ។ វាមកជាមួយប្រអប់លេខអូតូ ១០វគ្គ និង e-4WD និងមានសមត្ថភាពផ្ទុកទម្ងន់បាន ១តោន និងអូសសណ្តោងបានដល់ ៣,៥តោន។
ចំពោះកញ្ចប់អាគុយរបស់ Ford Ranger នេះ ទំហំ ១១,៨គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានចម្ងាយ ៤៥គីឡូម៉ែត្រ ពេលប្រើម៉ូដអគ្គិសនីសុទ្ធ។ បន្ថែមលើសនេះ វាក៏បំពាក់ប្រព័ន្ធជាន់ហ្វ្រាំងសាកថាមពលឡើងវិញផងដែរ។ ដោយសារតែវាបំពាក់មុខងារ Pro Power Onboard ដូច្នេះវាអនុញ្ញាតឱ្យម្ចាស់រថយន្ត សាកភ្លើងពីរថយន្តវិញ ជាមួយនឹងប្រភពថាមពលស្តង់ដា ២,៣គីឡូវ៉ាត់ ឬជម្រើស ៦,៩គីឡូវ៉ាត់។
Ford Ranger PHEV បំពាក់ speaker B&O ១០គ្រាប់, អេក្រង់ថាច់ស្គ្រីន ១២អ៊ីញ និងកាមេរ៉ាឌីជីល 360, ចង្កៀង Matrix LED, ប៉ាណាសំបុកឃ្មុំ, យ៉ាន់កង់ ១៨អ៊ីញ និងមានប្រព័ន្ធជំនួយ Pro Trailer Backup Assist៕