Toyota Highlander 2025 តម្លៃជិត ៤ម៉ឺនដុល្លារ ផលិតមានកំណត់

  • 2024-09-18 09:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញ Highlander 2025 ដើម្បីអបអរសាទរខួប ២៥ឆ្នាំនៃការផលិតរថយន្ត SUV នេះ។ យ៉ាងណាមិញ រថយន្តនេះ មានចំនួនផលិតកំណត់ គឺតែ ២៥០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិក ខណៈតម្លៃចាប់ពី ៣៩ ៥២០ដុល្លារឡើងទៅ។

រថយន្ត Toyota Highlander 2025 មានជម្រើសម៉ាស៊ីន ២។ ទី១ ម៉ាស៊ីនទាក់បូ ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៦៥សេះ និងកម្លាំងរមួល ៤២០ញូតុនម៉ែត្រ។ ទី២ ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនី៣ ដែលអាចផលិតបានកម្លាំងសរុប ២៤៣សេះ។

រថយន្ត SUV នេះ បំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ ប្រព័ន្ធកម្សាន្ត Toyota Audio Multimedia ១២,៣អ៊ីញ, ម៉ាស៊ីនត្រជាក់មានទាំង៣ជួរ (កៅអី៣ជួរ), Speaker ១១គ្រាប់ និងប្រព័ន្ធជំនួយបើកបរ Toyota Safety Sense 2.5+៕

អត្ថបទ៖ សំភី