មកដឹងពេលវេលាវិលត្រឡប់ពីរបួសរបស់កីឡាករ Barca មុនប្រកួត UCL យប់នេះ
- 2024-09-19 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពេលវេលាវិលត្រឡប់ពីរបួសរបស់កីឡាករ Barca មុនប្រកួត UCL យប់នេះ
ចន្លោះមិនឃើញ
Barcelona នឹងត្រូវជួបក្រុមរបស់បារាំង Monaco នាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទឹកដីរបស់ក្រុម Monaco ក្នុងការប្រកួតបើកឆាក UEFA Champions League របស់ពួកគេទាំងពីរ។
Barca មានកីឡាកររបួសច្រើនក្នុងនោះមានដល់ទៅ៧នាក់សុទ្ធតែជាកីឡាករសំខាន់។ យ៉ាងណាក្នុងចំណោម៧នាក់នោះគេឃើញ Ansu Fati បានជាសះស្បើយ និងត្រូវបានគេជឿថា នឹងអាចចូលលេងវិញបានធម្មតាក្នុងការប្រកួតទល់ Monaco នេះប្រសិនបើគ្រូបង្វឹកចង់ដាក់ឲ្យលេង។ ខណៈដែល៦នាក់ផ្សេងទៀតសុទ្ធតែមិនទាន់បានលេងទេរួមមាន៖
១- Fermin Lopez នឹងអាចត្រឡប់មកចូលទីលានវិញនាប្រកួតបន្ទាប់ប៉ះ Villareal
២- F. de Jong ត្រូវបានគេរំពឹងថាប៉ះ Getafe ទើបអាចចូលទីលានបានវិញ
៣- A. Christensen ទំនងជាត្រូវសម្រាកប្រហែលជា១ខែទៀតទើបអាចចូលទីលានវិញបាន
៤-Gavi ខែតុលា ទើបអាចត្រឡប់ចូលទីលានវិញបាន
៥-Olmo នឹងត្រូវសម្រាក ៤ទៅ៥សប្ដាហ៍ទើបអាចត្រឡប់ចូលទីលានវិញបាន
៦- Araujo រហូតដល់ខែធ្នូ ឬអាចឈានដល់ខែមករា ឆ្នាំ២០២៥ ទើបអាចចូលទីលានវិញបាន