ក្រុមហ៊ុន EV ចិនមួយនេះ ក៏នឹងបង្វែរទៅផលិតរថយន្ត Hybrid ដែរ

  • 2024-09-19 04:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Xpeng គ្រោងនឹងផលិតរថយន្ត Hybrid ជាលើកដំបូង នៅឆ្នាំ២០២៥ខាងមុខ។ នេះបើតាមរបាយការណ៍លេចធ្លាយមួយ ចេញពីក្រុមហ៊ុនដែលផ្គត់ផ្គង់ឱ្យ Xpeng។

រថយន្ត Hybrid នោះ អាចជាប្រភេទ SUV ខ្នាតធំ ដែលនឹងមានតម្លៃជិត ៣ម៉ឺនដុល្លារ គ្រោងនឹងផលិតនាពាក់កណ្តាលឆ្នាំក្រោយ នៅរោងចក្រទី២ របស់ Xpeng នៅក្វាងចូវ។ រោងចក្រនេះកំពុងសាងសង់នៅក្នុងដំណាក់កាលទី២ ដោយពេលសង់រួច វាមានសមត្ថភាពផលិតគ្រឿងបង្គុំសម្រាប់រថយន្ត ៣០ម៉ឺនគ្រឿង ក្នុងនោះរថយន្ត Hybrid ១០ម៉ឺនគ្រឿង។

យោងតាមទិន្នន័យរបស់សមាគមរថយន្តដឹកអ្នកដំណើររបស់ចិន បង្ហាញឱ្យដឹងថា ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន បានកើនឡើង ១៦% ស្មើនឹងជិត ៣,៥លានគ្រឿង គិតពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ការលក់រថយន្ត Hybrid ក៏បានកើនឡើងខ្លាំងផងដែរ ដល់ ៧៥,៦% ស្មើនឹងជាង ២,៥លានគ្រឿង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី