World Miss University បង្កើតភាពភ្ញាក់ផ្អើលជាថ្មីនៅកម្ពុជា ដោយប្រកាសបើកទទួលពាក្យបេក្ខភាព

  • 2024-09-20 13:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិដែលរក្សាភាពល្បីល្បាញជិត ៤០ឆ្នាំ គឺ WORLD MISS UNIVERSITY បានធ្វើឲ្យមហាជន ជាពិសេសអ្នកសេ្នហាវិស័យបវរកញ្ញាភ្ញាក់ផ្អើល ក្រោយកម្មវិធីនេះប្រកាសបើកទទួលពាក្យពីបេក្ខនារីនៅទូទាំងប្រទេស ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី World Miss University Cambodia 2024។

WORLD MISS UNIVERSITY គឺជាកម្មវិធីដ៏អស្ចារ្យមានប្រទេសមិនក្រោម ៧០ ឡើយបានចូលរួមប្រកួតដណ្តើមមកុដលំដាប់ពិភពលោកនេះ។ ពេលនេះ ព្រឹត្តិការណ៍ជ្រើសរើសកញ្ញាឯកសកលវិទ្យាល័យពិភពលោកលើកទី៣២ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យកម្ពុជា មានសិទ្ធរៀបចំជ្រើសរើសបេក្ខភាពតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមសម្រាប់ព្រឹត្តិការណ៍ដ៏ធំរបស់ WORLD MISS UNIVERSITY នាពេលខាងមុខ។

កម្មវិធី បានបើកឱកាសជាពិសេសម្រាប់និស្សិតដែលគិតថាខ្លួនមានសមត្ថភាព ឬចង់បញ្ចេញសមត្ថភាពរបស់ខ្លួន អមដោយរូបសម្រស់ពីធម្មជាតិ មានទាំងចំណេះដឹង ដើម្បីឈរជាតំណាងប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតកម្មវិធី WORLD MISS UNIVERSITY នៅលើឆាកអន្ដរជាតិ។

កម្មវិធីប្រកួតកញ្ញាឯកសកលវិទ្យាល័យពិភពលោក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៦ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UN) ក្នុងគោលបំណងរក្សាសុខសន្តិភាពក្នុងពិភពលោក និងលើកកម្ពស់ចក្ខុវិស័យធំៗចំនួន០៥ គឺទី១ចុះធ្វើសកម្មភាពសង្គមដើម្បីសង្គ្រោះផែនដី និងមនុស្សជាតិ ទី២ លើកតម្កើងការអប់រំ ទេសចរណ៍ ពិសេសវប្បធម៌ជាតិខ្មែរឱ្យរីកសុះសាយទៅកាន់ពិភពលោក ទី៣ លុបបំបាត់ការរើសអើងពូជសាសន៍ ពណ៍សម្បុរ ត្រឡប់មកវិញនូវការបង្កើតសាមគ្គី សន្តិភាពជាតិនិងអន្តរជាតិ ទី៤ មានគោលបំណងលុបបំបាត់នុយក្លេអ៊ែរ និងអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងទី៥ អំពាវនាវឱ្យមានការហាមឃាត់ការប្រើប្រាស់ និងផលិតសារធាតុគីមីណាដែលមានផលប៉ះពាល់ បំផ្លាញបរិស្ថាន និងជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ី។

លើសពីនេះកម្មវិធីបវរកញ្ញាសកលវិទ្យាល័យពិភពលោក ក៏អាចជាផ្លូវ និងជាក្តីស្រមៃថ្មីសម្រាប់និស្សិតស្រីដែលអាចបង្ហាញរាល់ចំណេះ ជំនាញ និងទេព្យកោសល្យដែលខ្លួនផងដែរ។

គណៈកម្មាធិការរៀបចំការប្រកួតកញ្ញាឯកសកលវិទ្យាល័យពិភពលោកនៅកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះការវិលត្រលប់មកវិញនូវកម្មវិធីប្រកួតបវរកញ្ញាឯកសកលវិទ្យាល័យពិភពលោកនៅប្រទេសកម្ពុជា 2024 (World Miss University Cambodia 2024) ។

ប្អូនៗបេក្ខនារីដែលមានបំណងចូលរួមប្រកួតដើម្បីបង្ហាញសមត្ថភាពរូបសម្រស់ចំណេះដឹងទូរទៅរួមទាំងជួយលើកដង្កើនមុខមាត់ប្រទេសជាតិអាចមកដាក់ពាក្យចូលប្រលងជាមួយ និងកម្មវិធីប្រកួតបវរកញ្ញាឯកសកលវិទ្យាល័យពិភពលោកនៅប្រទេសកម្ពុជា2024 ចាប់ពេលនេះ។ អ្វីដែលពិសេស គឺបេក្ខភាពដែលបានចុះឈ្មោះចូលប្រកួតអាចនឹងមានឱកាសឈ្នះ រង្វាន់លើកទឹកចិត្តជាមួយនិង IPhone 16 promax ។ ប្អូនៗនិស្សិតទាំងអស់អាចមកដាក់ពាក្យចូលប្រលងជាមួយ និងកម្មវិធីប្រកួតបវរកញ្ញាឯកសកលវិទ្យាល័យពិភពលោកចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃផុតកំណត់។

កម្ពុជាយើងនឹងសម្រេចជ្រើសរើសយកជយលាភីចំនួនបីរូប គឺលេខ១ លេខ២ និងលេខ៣ ចុងក្រោយសម្រាប់យកទៅបញ្ជូលក្នុងបេក្ខភាពអន្តរជាតិ ក្នុងព្រឹត្តិការណ៍ធំខាងមុខនេះ។

សូមបញ្ជាក់ថា WORLD MISS UNIVERSITY CAMBODIA 2024 នឹងជ្រើសរើសបេក្ខភាពម្នាក់ឱ្យក្លាយតំណាងប្រទេសកម្ពុជា ដោយព្រឹត្តិការណ៍នេះ កំពុងបើកដំណើរទទួលពាក្យ សិស្សនិស្សិតគ្រប់សកលវិទ្យាល័យដែលកំពុងសិក្សាទាំងអស់ទូរទាំងប្រទេសកម្ពុជា ដោយអាចទំនាក់ទំនងទូរស័ព្ទ​ 086 400 400 ឬមកដាក់ពាក្យប្រកួតដោយផ្ទាល់នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការស្ថិតនៅផ្ទះលេខ៥៩ ផ្លូវ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ៕

ជិន សុភ័ក្ដ្រ