ដេកលេងនៅផ្ទះ ក៏លុយរត់មករក Song Hye Kyo ទាំងមិនដឹងខ្លួនដែរ

  • 2024-09-23 04:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង Song Hye Kyo ត្រូវបានគេរាយការណ៍ថា ទឹកប្រាក់ចំនួន ៦ ពាន់លាន (ប្រហែល ៤,៥០ លានដុល្លារអាមេរិក) ត្រូវបាន​បន្ថែមទៅក្នុងទ្រព្យសម្បត្តិសុទ្ធរបស់នាងដោយមិនចាំបាច់ធ្វើការងារអ្វីទាំងអស់។

យោងតាមរបាយការណ៍របស់ News1 តារាស្រីរូបនេះរកចំណូលបានរាប់លានដុល្លារ តាមរយៈការវិនិយោគអចលនទ្រព្យរបស់នាងក្នុងរយៈពេលត្រឹមតែ ឆ្នាំប៉ុណ្ណោះ។ យោងតាមទិន្នន័យរបស់ភ្នាក់ងារអចលនទ្រព្យ Building Road បានឱ្យដឹងថា Song Hye Kyo បានទិញអគារប្រាំជាន់ដែលមានផ្ទៃដី ១៤៩,៣៥ pyeong និងតំបន់អគារ ៧៤,៦១ pyeong នៅច្រកចូលអគារផ្ទះល្វែង Hannam the Hill ដែលជាអគារមួយរបស់ទីក្រុងសេអ៊ូល។ តារាស្រីរូបនេះ បានទិញនៅឆ្នាំ ២០២១ ក្នុងតម្លៃ ១៩,៥ ពាន់លានវ៉ុន (ប្រហែល ១៤,៦ លានដុល្លារអាមេរិក)។

នៅពេលទិញនោះ Song Hye Kyo បានវិនិយោគទឹកប្រាក់ ១១,៥ ពាន់លានវ៉ុន (ប្រហែល ៨,៦៣ លានដុល្លារអាមេរិក) ជាសាច់ប្រាក់ ហើយនៅសល់ប៉ុន្មាន នាងបង់តាមរយៈកម្ចីធនាគារ។ ទ្រព្យសម្បត្តិមួយនេះ ត្រូវបានទិញដោយឈ្មោះរបស់នាងផ្ទាល់។

នៅពេលដែល Song Hye Kyo បានទិញអចលនទ្រព្យនោះ តម្លៃដីគឺ ១៣១ លានវ៉ុន (ប្រហែល ៩៨ ០០០ដុល្លារអាមេរិក) ក្នុងមួយ Pyeong ដែលឥឡូវនេះបានកើនឡើងដល់ ១៦៥ លានវ៉ុន (ប្រហែល ១២៤ ០០០ដុល្លារអាមេរិក)។ ដោយសារអាគារនេះ ជាអាគារចាស់ សាងសង់ក្នុងឆ្នាំ ១៩៨៩ ដូច្នេះតម្លៃរបស់អចលនទ្រព្យ គឺស្ទើរតែទាំងស្រុងគិតទៅលើដី។

ហេតុនេះហើយ តម្លៃទីផ្សារបច្ចុប្បន្ននៃអគាររបស់ Song Hye Kyo ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២៥,៥ ពាន់លានវ៉ុន (ប្រហែល ១៩,២ លានដុល្លារអាមេរិក) ពោលគឺ តម្លៃបានច្រើនជាង តម្លៃទិញរបស់នាងកាលពី ៣ ឆ្នាំមុនទៅទៀត។

ពេលនេះ Song Hye Kyo ត្រូវបាន​គេទទួលស្គាល់ថាជាតារាស្រីដែលរកចំណូលបានច្រើនជាងគេក្នុងពិភពសិល្បៈកូរ៉េនាពេលបច្ចុប្បន្ន ហើយបើផ្អែកលើប្រាក់ចំណូលលើអចលនទ្រព្យ វាហាក់ដូចជាកាន់តែបង្កើនទ្រព្យសម្បត្តិដល់នាងមួយកម្រិតទៀត៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី