ទម្រង់ច្រៀងថ្មី តន់ ចន្ទសីម៉ា ប្រើទេពកោសល្យពីកំណើតច្រៀងបទ “រំលស់ប្រពន្ធ” ត្រូវចិត្ដហ្វេនៗ

  • 2024-09-23 09:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមដោយឃ្លា “រំលស់ប្រពន្ធ បងបង់មុនហាសិបភាគរយ” អមដោយចង្វាក់ភ្លេងបុកបាស់យ៉ាងពីរោះ តន់ ចន្ទសីម៉ា ក៏បញ្ចេញក្បាច់រាំបានយ៉ាងល្អដែរ នៅក្នុងបទ “រំលស់ប្រពន្ធ”ដែលទើបចេញ MV ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ត្រឹមរយៈពេលជាង ១សប្ដាហ៍ ពោលគឺនៅថ្ងៃទី២៣ នេះ ចំនួនអ្នកទស្សនាបានហក់ឡើងដល់ ៣.២លានដង។

ទន្ទឹមគ្នានឹងការចេញបទថ្មីជាផ្លូវការនេះ កញ្ញា តន់ ចន្ទសីម៉ា បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីបង្ហាញអារម្មណ៍រីករាយ និងផ្ញើក្ដីនឹករលឹកដល់បងប្អូនខ្មែរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៀតផង។ កញ្ញាបន្ថាមថា៖ “សង្ឈឹមថាពុកម៉ែបងប្អូន ប្រិយមិត្តហ្វេនដែលទន្ទឹមរង់ចាំបទថ្មីរបស់នាងខ្ញុំ ចំពោះបទរំលស់ប្រពន្ធ ប្រើប្រាស់melody ច្រៀងថ្មីនេះ នឹងទទួលបានការចូលចិត្តពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរ អរគុណ”៕

ជិន សុភ័ក្ដ្រ