ខ្សែ​បម្រើ​កណ្ដាល​ល្អ​បំផុត​ក្នុង​លោក Rodri នឹង​មិន​អាច​ជួយ Man City ១​រដូវ​កាល​​

  • 2024-09-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rodri នឹង​ត្រូវ​ខកខាន​ជួយ​​ក្រុម​ចំនួន ១​រដូវ​កាល​​នេះ​​ពេញ​​​តែ​ម្ដង​ដោយ​សារ​តែ​​របួស​​ដាច់​សរសៃ ACL ​​ដែល​ប្រកួត​កើត​ឡើង​ពេល​​ប៉ះ​​ក្រុម​កាំភ្លើង​ធំ Arsenal ២-២​​ កាល​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ​​ក្នុង​ការ​ប្រកួត English Premier League ​សប្ដាហ៍​ទី​៥​។

​បើ​តាម​ប្រភព​ពី ESPN បាន​​ឲ្យ​ដឹង​ថា Rodri បាន​ដាច់​សរសៃ​ ACL ជង្គង់​ខាង​ស្ដាំ ហើយ​នឹង​ត្រូវ​សម្រាក​ព្យាបាល​១​រដូវ​កាល​។ លទ្ធផល​នេះ​ត្រូវ​បាន​ពិនិត្យ​​​​​ និង​ចេញ​ជា​​ផ្លូវ​ការ​ដោយ​​ក្រុម​គ្រួ​ពេទ្យ​របស់​ក្លឹប ដូច្នេះ​គេ​ត្រូវ​ការ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ​ដើម្បី​ព្យាបាល​។

Rodri ជា​ខ្សែ​បម្រើ​ការពារ​ល្អ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន និង​ជា​បេក្ខភាព​ឈ្នះ​ពាន Ballon d'Or រដូវ​កាល​នេះ។​ កាល​ពី​រដូវ​កាល​២០២៣​គេ​​បាន​បំបែក​កំណត់​ត្រា​៥០​​ប្រកួត​មិន​ចាញ់​សោះ​ ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​របស់​គេ​ក្នុង​ក្រុម​ និង​បាន​ជួយ Manchester City ឈ្នះ​ពាន​ English Premier League និង​ជួយ អេស្ប៉ាញ ឈ្នះ EURO 2024 ៕ ​​​​

ប្រភព៖ ESPN FC   Daro Ly