Eriksen ៖ យើង​មិន​ចាញ់​ តែ​ខ្ញុំ​មាន​អារម្មណ៍​​ដូច​ជា​ចាញ់​ចឹង​

  • 2024-09-26 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«យើង​មិន​ចាញ់​ តែ​ខ្ញុំ​មាន​អារម្មណ៍​​ដូច​ជា​ចាញ់​ចឹង...» ។ នេះ​ជា​​ការ​លើក​ឡើង​របស់​ Christian Eriksen ខ្សែ​បម្រើ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ដែល​បាន​ជួយ​​ក្រុម​​រក​បាន​១​គ្រាប់​ក្នុង​ជំនួប​ស្មើ​ក្រុម​របស់​ហុល្លង់ Twente ១-១ ក្នុង​ការ​ប្រកួត UEFA Europa League កាល​ពី​យប់​ថ្ងៃ​ទី​២៥​ឈាន​ចូល​ថ្ងៃ​ទី​២៦​ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ការ​ប្រកួត​បាន​​ធ្វើ​ឡើង​នៅ​ Old Trafford ទឹក​ដី​របស់​បិសាច​ក្រហម​។

​ខ្សែ​បម្រើ​របស់​ជម្រើស​ជាតិ​ដាណឺម៉ាក​ខាង​លើ​បាន​លើក​ឡើង​ទៀត​ថា ​​ក្រុម​ទាំង​មូល​​មាន​កម្រិត​ល្អ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ ដាច់​ខាត​ក្រុម​ត្រូវ​តែ​​​ព្យាយាម និង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​​បន្ថែម​​ទៀត​។

បើ​គិត​ពី​ការ​ប្រកួត​ដែល​ចាញ់​​មេឃខៀវ Manchester City កាល​ប៉េណាល់ទី​ក្នុង​ពាន​រង្វាន់​ Community Shield, Ten Hag ដឹក​នាំ​ Man Utd ឈ្នះ​តែ​៣​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​៨​ប្រកួត​ ដែល​​វា​មាន​​កម្រិត​ខ្សោយ​ជាង​កាល​ដឹក​នាំ​​​រដូវ​កាល​មុន​ ដែល​ធៀប​ទៅ​ហ្នឹង​៨​ប្រកួត​កាល​ពី​រដូវ​កាល​មុន​ទៅទៀត។ ពួក​គេ​​ស្មើ​២​​ និង​ចាញ់​២ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​​ពី​ចំណុច​មិន​ទាន់​មាន​ភាព​រឹងមាំ​ក្នុង​ការ​ការពារ​នោះ​ទេ​៕ ​​

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី