បទ​ "រំលស់ប្រពន្ធ" របស់ តន់ ចន្ទសីម៉ា កំពុងផ្ទុះViral ខ្លាំងជាប់ Trending លេខ១ នៅកម្ពុជា

  • 2024-09-29 08:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតដូចជាការរំពឹងទុកមែន បទ"រំលស់ប្រពន្ធ" របស់តារាចម្រៀង តន់​ ចន្ទសីម៉ា កំពុងផ្ទុះViral ខ្លាំង នៅលើបណ្ដាញសង្គម រហូតជាប់ Trending លេខ១ ដែលជាបទចម្រៀង ពេញនិយមជាងគេក្នុង​រយៈពេលប៉ុន្មានសប្តាហ៍នេះ។ នេះបើ​ផ្នែក​លើ​តួលេខបង្ហាញ​ដោយ​បណ្ដាញសង្គម YouTube។

ផ្ដើមដោយឃ្លា “រំលស់ប្រពន្ធ បងបង់មុនហាសិបភាគរយ” អមដោយចង្វាក់ភ្លេងបុកបាស់យ៉ាងពីរោះ តន់ ចន្ទសីម៉ា ក៏បញ្ចេញក្បាច់រាំបានយ៉ាងល្អដែរ នៅក្នុងបទ “រំលស់ប្រពន្ធ”។ បទ​នេះ ទើបចេញ MV ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុណ្ណោះ ប៉ុន្តែធ្វើឱ្យអ្នកគាំទ្របទចម្រៀងរបស់នាង ច្រៀងតាម ស្ទើរគ្រប់ៗគ្នា។

ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ "បទរំលស់ប្រពន្ធ" របស់ នាងត្រូវបានអ្នកចូលទស្សនា ជាច្រើនលានដង គ្រប់បណ្ដាញសង្គមទាំងអស់ ពិសេស លើ TikTok ។ លើបណ្ដាញសង្គមTikTok វិញអូសចុះអូសឡើងឃើញតែអ្នកលេងត្រាប់តាមបទ "រំលស់ប្រពន្ធ"នេះ រហូតដល់ជាង 100K វីដេអូ ក្នុងរយៈពេលដ៏ខ្លី។

ដោយសារតែសន្ទុះនូវការគាំទ្របែបនេះ បានរុញបទចម្រៀង"រំលស់ប្រពន្ធ" របស់នាង ជាប់ Trending លេខ១ ដែលជាបទចម្រៀង ពេញនិយមជាគេនៅក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ផងដែរថា ការពេញនិយមនៅលើ YouTube សំដៅលើវីដេអូដែលពេញនិយមនាពេលបច្ចុប្បន្ន និងទទួលបានចំនួនអ្នក មើល ការចូលចិត្ត មតិយោបល់ និងការចែករំលែកយ៉ាងច្រើនក្នុងរយៈពេលខ្លី។

ផ្នែក "ការពេញនិយម" នៅលើ YouTube រំលេចវីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស នៅក្នុងតំបន់ជាក់លាក់មួយ ឬជាសកល ដោយបង្ហាញពីការលាយបញ្ចូលគ្នានៃវីដេអូតន្ត្រី ព័ត៌មាន មាតិកា និងទម្រង់កម្សាន្តផ្សេងៗទៀត។ ក្បួនដោះស្រាយរបស់ YouTube ពិចារណាលើកត្តាដូចជា ការចូលរួម ពេលវេលាមើល និងភាពស្រស់ស្រាយ ដើម្បីកំណត់អ្វីដែលបង្ហាញនៅក្នុងផ្នែកកំពុងពេញនិយម៕

ជិន សុភ័ក្ដ្រ