Ten Hag ថា ​ក្រុម​របស់​លោក​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ទាំង​អស់​គ្នា​

  • 2024-09-30 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាញ់​យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Tottenham Hotspur អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​​លោក Erik Ten Hag បាននិយាយ​ថា​ក្រុម​របស់​លោក​ត្រូវ​​ការ​ពេល​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ចំណុច​ល្អ​មួយ​ក្នុង​ទិសដៅ​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ទាំង​អស់​គ្នា​។

​​​​​នេះ​​ជា​ការ​បរាជ័យ​លើក​ទី​២​​ក្នុង​លទ្ធផល​៣-០​ក្នុង​ដី​ខ្លួន​ឯង​ បន្ទាប់​ពី​​កាល​ចាញ់​លើក​ទី​១​​នៅ​​ទឹក​ដី​របស់​ខ្លួន​ឯង​ដូច​គ្នា​កាល​ពី​​ខែ​កញ្ញា​ក្រោម​ថ្វី​ជើង​ Liverpool ​ក្នុង​លទ្ធផល​ដូច​គ្នា​នេះ​ដែរ​។ «​យើង​ទាំង​អស់​គ្នា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួម​មួយ​​ ទាំង​ថ្នាក់​ដឹក​នាំ​ និង​ក្រុម​អ្នក​ដឹក​​នាំ​ក្នុង​ក្រុម​ទាំង​មូល​​ ការ​សម្រេច​ចិត្ត​ដើរ​ទៅ​មុខ​រួម​គ្នា​នេះ​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​​ត្រួត​ពិនិត្យ​​យ៉ាង​ច្បាស់​​ ហើយ​ទិសដៅ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​ទៀត​​​ និង​ទិសដៅ​ក្នុង​ការ​​បង្កើត​ក្រុម​មួយ​ដ៏​ខ្លាំង​​បាន​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​​របស់​លោក Erik Ten Hag ។

​អ្នក​ចាត់​ការ​សញ្ជាត​ហុល្លង់​ដដែល​បន្ថែម​ទៀត​ថា រាល់​ការ​សម្រេច​ចិត្ត​​ទាំង​អស់​ ធ្វើ​ឡើង​ដោយ​ភាព​រួបរួម​មួយ ហើយ​វា​ពិត​ណាស់​គឺ​​ក្លិប​ត្រូវ​ការ​ពេលវេលា​បន្តិច​ទៀត​ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​​ឡើង​។ រាល់​ការ​រៀបចំ​អ្វី​ដែល​ចង់​បានភាព​ជោគជ័យ​គឺ​ពិត​ណាត់​តែង​តែ​ត្រូវ​ការ​ពេល​ប​ន្តិច​ទៀត គ្រប់​គ្នា​កំពុង​ធ្វើ​រឿង​ដែល​ឆ្ពោះ​ទៅ​រក​ភាព​ប្រសព្វ​មួយ ហើយ​ក៏​កំពុង​តែ​ជិះទូក​ជាមួយ​គ្នា​ដែរ​ ​ទាំង​ប្រធាន​ក្លឹប ទាំង​អ្នក​ដឹក​នាំ​ និង​​បូក​រួម​ទាំង​កីឡាករ​​ផង​ដែរ​៕ ​​​​

ប្រភព៖ PhoneArena   Daro Ly

អត្ថបទថ្មី