បញ្ចុះតម្លៃពិសេសក្នុងការទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» សម្រាប់អតិថិជន SmartVIP

  • 2024-09-30 06:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន SmartVIP ទទួលបានការបញ្ចុះពិសេសលើតម្លៃសំបុត្ររឿង «ប្រវត្តិស្នេហ៍នាងនាថ» ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត Major Cineplex by Smart និង Legend Cinema។ ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះតទៅ។

សម្រាប់អតិថិជន SmartVIP ដែលទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត Major Cineplex by Smart និងទទួលបានការបញ្ចុះតម្លៃ 50% ទៅលើថ្លៃសំបុត្រ រៀងរាល់ថ្ងៃពុធ។

រីឯអតិថិជន SmartVIP ដែលទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត Legend (លើកលែង Legend សាខា Chip Mong Mega Mall 271) ទទួលបានការបញ្ចុះតម្លៃទៅលើសំបុត្រកុន 15% នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ និង 10% នៅរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ការផ្តល់ជូននេះរាប់បញ្ចូលអាហាសម្រន់ និងភេសជ្ជៈ នៅគ្រប់រោងភាពយន្ត Legend Cinema។

ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ អតិថិជន SmartVIP គ្រាន់តែចូលទៅកាន់ SmartNas app រួចចុចលើ SmartVIP ហើយស្វែងរកប៊ូតុង Major Cineplex by Smart ឬ Legend។ សម្រាប់អតិថិជនដែលមិនទាន់បានដោនឡូតស្មាតណាស់ អាចចូលទៅដោនឡូតនៅ App Store ឬ Play Store ជាការស្រេច។

គួរបញ្ជាក់ផងដែរថា ការផ្តល់ជូនពិសេសនេះ ក៏មានផ្តល់ជូនសម្រាប់រឿងផ្សេងទៀត ដែលកំពុងចាក់បញ្ចាំងផងដែរ។

អត្ថបទថ្មី