សម្ដេចបវរធិបតី នឹងរត់លើវិញ្ញាសានេះនៅ«ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប»
- 2024-09-30 08:18:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចបវរធិបតី នឹងរត់លើវិញ្ញាសានេះនៅ«ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប»
ចន្លោះមិនឃើញ
បើតាមឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប» The 29 Angkor Wat International Half Marathon ឆ្នាំនេះកាន់តែពិសេសដោយសម្ដេចបវរធិបតីនឹងផ្ដល់កិត្តិយសចូលរួមរត់លើវិញ្ញាសា ៥គីឡូម៉ែត្រ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាបឆ្នាំនេះនឹងកាន់តែពិសេស និងអស្ចាចារ្យបន្ថែមទៀតតាមរយៈវត្តមានរបស់សម្ដេចធិបតី។ សម្ដេចបានបញ្ជាក់ហើយថានៅឆ្នាំនេះនឹងចូលរួមរត់កម្សាន្តសប្បាយជាមួយភ្ញៀវជាតិ-អន្តរជាតិ លើវិញ្ញាសា ៥គីឡូម៉ែត្រ។
អ្នកជំនាញផ្នែកកីឡាខាងលើនេះអំពាវនាវដល់សារព័ត៌មានចូលរួមផ្សព្វផ្សាយឲ្យបានច្រើនអំពីព្រឹត្តិការណ៍ម៉ារ៉ាតុងនៅខេត្តសៀមរាបនេះឲ្យបានដល់មហាជន និងអន្តរជាតិបានដឹងអំពីដំណឹងនេះដើម្បីទទួលបានការចូលរួមរត់កាន់តែច្រើន។ រួមគ្នាបន្តជួយផ្សព្វផ្សាយអង្គរវត្តផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលជាបេតិកភណ្ឌលោកពិភពលោក ឲ្យបានគេស្គាល់ និងមកកម្ពុជាបន្ថែមទៀតតាមរយៈការចូលរួមរត់ប្រណាំងអន្តរជាតិនេះ។
បញ្ជាក់ដែរថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប » The 29 Angkor Wat International Half Marathon នេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរ។ សម្រាប់អ្នកមានបំណងចង់ចូលរួមអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផេក Cambodia Events Organizer ឬ តាមលេខទូរស័ព្ទ 015 213 525-069 213 525៕