ហេតុអ្វីបានជាវីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ក្លាយជាជម្រើសប្រកបដោយអភិជនភាព?

  • 2024-10-01 14:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ធនាគារ វីង បានដាក់ឱ្យដំណើរវីសាអ៊ីនហ្វីនីតក្រេឌីតកាតប្រកបដោយប្រណីតភាព និងមានសុវត្ថិភាពបំផុត។ កាតមួយនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីការពារអ្នកប្រើប្រាស់ពីការបន្លំផ្សេងៗ ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅបែបអភិជនភាព។

តើវីសាអ៊ីនហ្វីនីតក្រេឌីតកាតរបស់ធនាគារ វីង មានលក្ខណៈពិសេសអ្វីខ្លះដែលត្រូវបានចាត់ទុកជាក្រេឌីតកាតដែលមានប្រណីតភាពតែមួយគត់នៅក្នុងប្រទេសកម្ពុជា?

ឥណទានខ្ពស់បំផុតមិនធ្លាប់មាន

មានត្រឹម វីសាអ៊ីនហ្វីនីតក្រេឌីតកាតធនាគារ វីង អ្នកប្រើប្រាស់នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានក្នុងកាតរហូតដល់ ១លានដុល្លារអាមេរិក និងអាចដកសាច់ប្រាក់មកប្រើប្រាស់រហូតដល់ទៅ ៥០% នៃទឹកប្រាក់ឥណទានក្នុងកាតសរុប។ បន្ថែមលើនេះ អតិថិជនក៏អាចរីករាយក្នុងការចាយវាយទូទាត់នានានៅជុំវិញពិភពលោក ដោយឥតការប្រាក់រហូតដល់រយៈពេល៥៥ថ្ងៃ ព្រមទាំងអាចស្នើកាតបន្ថែមសម្រាប់សមាជិកគ្រួសារបានរហូតដល់ទៅ៥កាត និងអាចប្រើប្រាស់សាលរង់ចាំ Premier Banking Lounges ដោយសេរីនៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេសផងដែរ។

ធ្វើដំណើរទូទាំងពិភពលោកប្រកបដោយអភិជនភាព

ដើម្បីប្រាកដថារាល់ការធ្វើដំណើរទទួលបាននូវភាពរីករាយនិងផាសុកភាពទាំងកាយនិងចិត្តនោះ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ផ្តល់ជូនអ្នកប្រើប្រាស់នូវកញ្ចប់ធានារ៉ាប់រងធ្វើដំណើរដល់ទៅ ១លានដុល្លារអាមេរិក ក៏ដូចជាអាចប្រើប្រាស់សាលរង់ចាំដ៏ប្រណីតរបស់ Plaza Premium Lounge ក្នុងអាកាសយានដ្ឋាននៅជុំវិញពិភពលោកឥតដែនកំណត់។

ទទួលបានសាច់ប្រាក់ត្រលប់មកវិញច្រើនសន្ធឹកសន្ធាប់

កាន់តែពិសេសជាងនេះទៅទៀតនោះ កាតនេះអាចទូទាត់តាមម៉ាស៊ីន POS និងតាមអនឡាញ នៅគ្រប់កន្លែងជុំវិញពិភពលោកដែលមានទទួលការទូទាត់តាមរយៈវីសា ហើយថែមទាំងមានឱកាសទទួលបានសាច់ប្រាក់ត្រលប់មកវិញរហូតដល់ទៅ ៥០០ដុល្លារអាមេរិកក្នុងមួយខែរាល់ពេលទូទាត់ ក៏ដូចជាទទួលបានការផ្តល់ជូនពិសេសពីបណ្តាហាងដៃគូវីសាជាច្រើននៅទូទាំងពិភពលោកផងដែរ។

បញ្ចុះតម្លៃដល់ទៅ ១៥% ជាមួយមន្ទីរពេទ្យដៃគូល្បីៗក្នុងប្រទេសសិង្ហបុរី

ក្រៅពីអត្ថប្រយោជន៍ផ្តល់ជូនគ្មានគូប្រៀបដែលបានរៀបរាប់ត្រួសៗខាងលើ វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ក៏បានគិតគូពីអត្ថប្រយោជន៍សុខភាពផ្តល់ជូនទៅដល់អ្នកប្រើប្រាស់ផងដែរ ដោយបានសហការជាមួយមន្ទីរពេទ្យល្បីៗជាច្រើននៅក្នុងប្រទេសសិង្ហបុរី។ ការផ្ដល់ជូននេះ នឹងអនុញ្ញាតឱ្យម្ចាស់កាត និងសមាជិកគ្រួសារកាត់បន្ថយថ្លៃចំណាយមួយកម្រិត ដោយទទួលបានការបញ្ចុះតម្លៃ ១០% សម្រាប់ការពិនិត្យសុខភាពទូទៅ និង៥% ទៀតសម្រាប់ការចំណាយសរុបជាមួយមន្ទីរពេទ្យដៃគូជាច្រើនរួមមាន៖ មន្ទីរពេទ្យ Gleneagles Hospital, Mount Elizabeth Hospital, Mount Elizabeth Novena Hospital, និងមន្ទីរពេទ្យParkway East Hospital ជាដើម។

មានការការពារ និងសុវត្ថិភាពខ្ពស់

ដោយត្រូវបានរចនាឡើងផ្តោតលើប្រណីតភាព និងសុវត្ថិភាពជាសំខាន់នោះ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ជាប្រភេទកាតគ្មានលេខដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយ Contactless ដោយគ្រាន់តែប៉ះកាតទៅនឹងម៉ាស៊ីនPOS ក៏អាចទូទាត់បានយ៉ាងងាយស្រួល។ លើសពីនេះទៀតបច្ចេកវិទ្យាEMV 3-D ដ៏ទំនើបក៏ត្រូវបានដាក់ឱ្យដំណើរការជាមួយកាតនេះផងដែរ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់រាល់ពេលធ្វើប្រតិបត្តិការទាំងម្ចាស់កាត និងម្ចាស់ហាងផងដែរ។

ដោយសារកាតនេះ ត្រូវបានភ្ជាប់ជាមួយអេប Wing Bank ដូច្នេះមានតែម្ចាស់កាតប៉ុណ្ណោះដែលអាចមើលឃើញពីព័ត៌មាននៃកាតទាំងអស់ ហើយថែមទាំងអាចផ្លាស់ប្តូរគណនីទូទាត់ស្វ័យប្រវត្តិ កំណត់ការដកសាច់ប្រាក់ ទិញទំនិញប្រចាំថ្ងៃ ឬប្តូរលេខកូដសម្ងាត់ជាដើម។ អ្នកប្រើប្រាស់ក៏អាចបើក ឬបិទដំណើរកាតបានឆាប់រហ័សតាមរយៈអេបដោយផ្ទាល់ផងដែរ ក្នុងករណីដែលកាតជ្រុះបាត់ ឬត្រូវបានគេលួច។ ម្យ៉ាងវិញទៀត កាតនេះត្រូវបានផលិតឡើងស្រោបដោយលោហៈធាតុដ៏ស្ដើង និងអ៊ីណុកនៅលើផ្ទៃកាតខាងមុខ ជាមួយនឹងស្រទាប់ខាងក្រោយប៉ូលីមែរ ដែលលោហៈធាតុផ្សំទាំងអស់មានទម្ងន់ត្រឹមតែ ១៦ ក្រាមប៉ុណ្ណោះ។

ការផលិតប្រកបដោយភាពសម្រិតសម្រាំងនេះ បង្ហាញពីភាពច្នៃប្រឌិតខ្ពស់ និងទំនើបស័ក្តិសមសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការអភិជនភាព និងសុវត្ថិភាពខ្ពស់ពេលប្រើប្រាស់សេវាហិរញ្ញវត្ថុ៕

https://www.facebook.com/WingBankKH/videos/396713929752208