សន្ទុះ​នៃ​ការ​ចុះ​ឈ្មោះ​ចូលរួម​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​នៅ​សៀមរាប​ខែ​ធ្នូ​នេះ​អាច​នឹង​ឡើង​ដល់ជាង​១ម៉ឺន​នាក់​

  • 2024-10-04 03:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ថា ​«ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើក​ទី២៩​ នៅ​សៀមរាប​» The 29 Angkor Wat International Half Marathon ​ឆ្នាំ​នេះ​អាច​នឹង​ឡើង​ដល់​ជាង​ ១ម៉ឺន​នាក់​បើ​តាម​សន្ទុះ​នៃ​ការ​ចុះឈ្មោះ​នៅ​ពេល​នេះ។​

រូបភាព Olympic Cambodia

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​បញ្ជាក់​ថា​ គិត​មក​ដល់​ពេល​នេះ​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​នៅ​សៀមរាប​ក្នុង​ខែ​ធ្នូ​ខាង​មុន​នេះ​មាន​រហូត​ ៧០០០-៨០០០នាក់​ទៅ​ហើយ។​ ក្នុង​នោះ​ប្រជាជន​កម្ពុជា​បាន​ចុះ​ឈ្មោះ​ខ្ទង់​៦០០០នាក់​ ខណៈ​បរទេស​ចុះឈ្មោះ​បាន​ប្រហែល​២០០០នាក់។​

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ តាម​សន្ទុះ​ចុះ​ឈ្មោះ​នេះ​ទម្រាំ​ដល់​ពេលវេលា​រត់​មក​ដល់​ចំនួន​អ្នក​ចូលរួម​អាច​ឈាន​ដល់​ជាង ​១ម៉ឺន​នាក់។​ ព្រោះ​នៅ​សល់​ពេលវេលា​ច្រើន​ខែ​ទៀត​ យ៉ាងណា​ទិវា​រត់​ប្រណាំង​អន្តរជាតិ​មួយ​នេះ​ក៏​ធ្លាប់​ទទួល​បាន​អ្នក​រត់​រហូត​ដល់​ ១៥០០០​នាក់​រួច​មក​ហើយ​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ កន្លង​ទៅ​នេះ។​

រូបភាព Olympic Cambodia

បញ្ជាក់​ដែរ​ថា​ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើក​ទី២៩​ នៅ​សៀមរាប​ » The 29 Angkor Wat International Half Marathon​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅ​មុខ​ប្រាសាទ​អង្គរ។​ សម្រាប់​អ្នក​មាន​បំណង​ចង់​ចូលរួម​អាច​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ផេក​ Cambodia Events Organizer ឬ​ តាម​លេខ​ទូរស័ព្ទ​ 015 213 525-069 213 525៕​

រូបភាព Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​