Carvajal ៖ ខ្ញុំ​នឹង​​កាន់​តែ​សាហាវ​ពេល​ត្រឡប់​​ពី​របួស​ ACL វិញ

  • 2024-10-06 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ស្លាប​របស់​ Real Madrid ​គឺ​កីឡាករ Dani Carvajal ​បាន​រង​របួស​ដាច់​សរសៃ​ ACL ​ហើយ​នឹង​ត្រូវ​សម្រាក​​រហូត​ដល់​ចប់​រដូវ​កាល​ទើប​អាច​ត្រឡប់​មក​ជួយ​ក្រុម​វិញ​បាន របួស​នេះ​បាន​កើត​ឡើង​​​​​​​ក្រោយ​ការ​​ប្រកួត​ជាមួយ Villarreal ​។

ក្នុង​ការ​ប្រកួត​ជាមួយ Villarreal គេ​បាន​ដឹង​ថា Carvajal មិន​បាន​ប្ដូរ​ចេញ​ទេ ប៉ុន្តែ​ក្រោយ​ការ​ប្រកួត​គេ​​​ក៏​បាន​រង​របួស​ផងដែរ​ ហើយ​ក្រុម​គ្រូ​ពេទ្យ​ក៏​បាន​ពិនិត្យ​​នឹង​បាន​មើល​​ឃើញ​ថា​ខ្សែការពារ​​រូប​នេះ​នឹង​ត្រូវ​សម្រាក​ដល់​ចប់​រដូវ​កាល​ ព្រោះ​តែ​របួស​គឺ​ដាច់​សរសៃ​ ACL ។ យ៉ាង​ណា​ខ្សែការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​មិន​បាន​សំឡឹង​ដល់​ការ​សម្រាក​ដល់​ចប់​រដូវ​កាលនោះ​ទេ ព្រោះ​បញ្ហា​របួស​នេះ​វា​អាស្រ័យ​លើ​ការ​ព្យាយាម​ប្រឹងប្រែង​របស់​កីឡាករ​ផង​ដែរ​​ បើ​សិន​​ជា​កីឡាករ​មាន​ការ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​មិន​យូរ​ទេ​​នឹង​អាច​ជាសះស្បើយ​ឡើង​វិញ​​។

​Carvajal ​បាន​ប្រាប់​ទៅ​កាន់​​​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ថា «របួស​បាន​សម្រេច​គឺ​ដាច់ ACL ហើយ​​ខ្ញុំ​​នឹង​ត្រូវ​២​ឬ​​៣ខែ​។ ​ខ្ញុំ​នឹង​ទន្ទឹង​រង់​ចាំ​ការ​​ជា​សះស្បើយ​មក​វិញ ជា​មួយ​ភាព​ខ្លាំងក្លា​របស់​ខ្ញុំ​ដូច​ជា​សត្វ​សាហាវ​​យ៉ាង​ដូច្នេះ​ដែរ​»។

​ការ​និយាយ​ដូច​នេះ​​វា​មាន​ន័យ​ថា Carvajal ​បាន​ប្ដេជ្ញា​ចិត្ត​រួច​ជា​ស្រេច​ថា ​គេ​នឹង​ខ្លាំងក្លា​ដូច​​មុន​ពេល​ដែល​គេ​មាន​របួស​យ៉ាង​ដូច្នេះ​ដែរ​​ បើ​ទោះ​របួស​នេះ​ធ្វើ​​ឲ្យ​គេ​សម្រាក​ច្រើន​ខែ​​យ៉ាង​ណា​ក៏​ដោយ​​៕ ​​

Daro Ly