Sancho ឆ្លើយ​បែប​នេះ​ក្រោយ​ពេល​អ្នក​ចាត់​ការ​ Chelsea និយាយ​ថា​ចប់​រដូវ​កាល​គេ​នឹង​ទៅ Man United វិញ​

  • 2024-10-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កុង​ត្រា​ខ្ចី​ជើង​មក​កាន់​តោ​ខៀវ Chelsea ខ្សែ​បម្រើ​ប្រយុទ្ធ Jadon Sancho នឹង​ត្រូវ​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ Old Trafford វិញ​ក្រោយ​ពេល​ចប់​កុង​ត្រា​ ប៉ុន្តែ​នៅ​ពេល​លោក Enzo Maresca និយាយ​ពាក្យ​នេះ​ស្រាប់​តែ​​ខ្សែ​បម្រើ​រូប​នេះ​ឆ្លើយ​បដិសេធ​ភ្លាម​។

​Sancho បាន​ឆ្លើយ​ដោយ​គ្មាន​ការ​លាក់លៀម​ថា «​ទេ​ខ្ញុំ​មិន​ចង់​ទៅ​កាន់ Manchester United វិញ​​នោះ​ទេ ខ្ញុំ​ចង់​បន្ត​​នៅ Chelsea ​ខ្ញុំ​ចង់​ក្លាយ​ជា​វីរបុរស​​របស់ Chelsea »។ ​ក្រោយ​ពេល​បាន​ឭ​​កូន​ក្រុម​ខ្លួន​ឆ្លើយ​បែប​នេះ​លោក Enzo Maresca បាន​សើច​តិច​តិច​រួច​និយាយ​ថា​ បើ​សិន​មាន​រឿង​ដូច្នេះ​កើត​ឡើង​មែន​គឺ​ពិត​ជា​ល្អ​ លោក​ពិត​ជា​ស្រលាញ់​​​នូវ​​របៀប​លេង​របស់ Sancho ខ្លាំង​ណាស់​ ហើយ​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង​ធ្វើ​រឿង​នេះ​ឲ្យ​កើត​ឡើង​​ឲ្យ​ខាង​តែ​បាន​។

អ្នក​ចាត់​ការ​ដដែល​បាន​បន្ថែម​ថា ​​ Jadon Sancho ជា​កីឡាករ​ម្នាក់​ដែលគ្រប់​គ្នា​នៅ​ទី​នេះ​ត្រូវ​ការ​ ក្លឹប​កំពុង​តែ​ត្រូវ​ការ​កីឡាករ​ដែល​មាន​ជំនាញ​លេង​ស្លាប​បាន​ល្អ​ដូច​ជា​រូប​គេ​ បើ​និយា​យ​ពី​ទំហំ​ចិត្ត​​ចំពោះ​កីឡាករ​ម្នាក់​នេះ​លោក Enzo Maresca បាន​និយាយ​ថា គឺ​ពិត​ជា​សំខាន់​​ខ្លាំង​ណាស់​ក្នុង​ក្លឹប​នា​ពេល​បច្ចុប្បន្ន​​នេះ​។ យ៉ាង​ណា​គេ​មើល​ឃើញ​ថា Chelsea ឆ្នាំ​នេះ​ហាក់​ដូច​ជា​កាក់​កប​ជាង​ឆ្នាំ​មុន ព្រោះ​តែ​ពេល​នេះ​គេ​កំពុង​តែ​ស្ថិត​ក្នុង​តំបន់ Top 4 នៃ English Premier League ក្នុង​ការ​ប្រកួត​៧​សប្ដាហ៍​កន្លង​មក​នេះ​៕ ​

Daro Ly