តារា Tik Tok ជប៉ុន រាំក្បាច់ឡើងអែម ជាមួយបទ "រំលស់ប្រពន្ធ" ដែលកំពុងផ្ទុះខ្លាំង​លើបណ្ដាញសង្គម

  • 2024-10-07 04:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជាប់ Trending លេខ១ ច្រើនសប្ដាហ៍ជាប់ៗគ្នា បទ"រំលស់ប្រពន្ធ" របស់ តន់ ចន្ទសីម៉ា គិតមកដល់ម៉ោងនេះ មិនទាន់មានបទចម្រៀងមួយណា មកដណ្ដើមតំណែងនេះបាននៅឡើយទេ។ មិនល្បីត្រឹម​តែ​នៅ​ក្នុង​ស្រុក បទ​នេះ​ក៏ល្បី​ដល់​ក្រៅ​ប្រទេស​ដែរ ដោយមានអ្នកលេងបណ្តាញសង្គមជាច្រើន បានយកវាទៅច្រៀង និងរាំត្រាប់តាមយ៉ាងសប្បាយ ហើយទទួលបានការគាំទ្រជាខ្លាំង។

ជាក់ស្ដែង ស្រីស្អាត ជនជាតិជប៉ុនម្នាក់ឈ្មោះ Komayoo.n បានយកទៅ រាំក្បាច់ឡើងអែម មានអ្នកទស្សនារាប់លាន។ Komayoo.n បានយកបទ "រំលស់ប្រពន្ធ" របស់ តន់ ចន្ទសីម៉ា ទៅរាំលេងលើTikTok របស់នាង អមដោយក្បាច់រាំបែបខ្មែរ មើលទៅពិតជាមានភាពទាក់ទាញ។

នៅក្នុងវីដេអូ ១ឃ្លឹប ដែលនាងរាំនោះ មាន​អ្នក​ចូលទស្សនាច្រើនលានដង ចំណែកបេះដូងវិញក៏ទទួលបានច្រើនរយពាន់ដែរ។ អ្នកលេងបណ្ដាញសង្គម សង្កេតឃើញថា មិនមែនតែជនជាតិជប៉ុនម្នាក់នេះទេ គឺមានជនជាតិជាច្រើនផ្សេងទៀត ក៏បានយកបទ ចម្រៀង"រំលស់ប្រពន្ធ" ទៅច្រៀង​ត្រាប់តាម និងរាំលេងយ៉ាងសប្បាយ ជាបន្តបន្ទាប់ ធ្វើ​ឲ្យ​បទ​នេះ​ល្បី​កាន់​តែខ្លាំង។

សូមបញ្ជាក់ថា ការពេញនិយមនៅលើបណ្ដាញសង្គម YouTube សំដៅលើវីដេអូដែលពេញនិយមនាពេលបច្ចុប្បន្ន និងទទួលបានចំនួនអ្នកទស្សនា ការចូលចិត្ត មតិយោបល់ និងការចែករំលែកច្រើនក្នុងរយៈពេលខ្លី៕

ជិន សុភ័ក្ដ្រ