​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Harry Kane ​ជា​សះស្បើយ​​​ទាន់​ល្មម​​ Nations League

  • 2024-10-08 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Harry Kane បាន​ជា​សះស្បើយ​១០០​%​ ​ត្រឡប់​មកវិញ​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ជាមួយ​ក្រុម​ ត្រៀម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ UEFA Nations League ​ខាង​​មុខ​នេះ​ ។

​គេ​បាន​ដឹង​ថា ​កាល​ក្រុម​ Bayern Munich ប៉ះ​ក្រុម Eintracht Frankfurt ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ ៣-​៣​ នោះ​ Harry Kane បាន​ប្ដូរ​ចេញ​នាទី​ទី​៧២ ដោយ​សារ​តែ​មាន​ការ​​ប៉ះ​ទង្គិច​ជា​មួយ​​កីឡាករ​​របស់​ Eintracht Frankfurt ។ ពេល​នេះ​ក្រុម​គ្រូពេទ្យ​របស់​អង់គ្លេស​បាន​ចេញ​មក​បញ្ជាក់​ថា ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ​ ពោល​គឺ​អាច​លេង​បាន​​​ធម្មតា​។

ទន្ទឹម​នឹង​កា​រ​ជួយ​ក្រុម​របស់​​​ Harry Kane ក៏​មាន Morgan Gibbs-White របស់ Nottingham Forest F.C ខ្សែការពារ​កណ្ដាល​កំពុង​តែ​ឡើង​ជើង​របស់ Atson Villa, Ezri Konsa និង Kobbie Mainoo របស់​​ Manchester United ត្រូវ​បា​ន​អវត្តមាន​ដោយ​សារ​តែ​របួស​។

​​តោ​កំណាច​អង់គ្លេស​​នឹង​ត្រូវ​ជួប​ក្រុម​​​ជម្រើស​ជាតិ​ គ្រិច នៅ Wembley នា​យប់​ថ្ងៃ​ទី​ថ្ងៃ​ព្រហស្បតិ៍​​​​សប្ដាហ៍​នេះ បន្ទាប់​​​មក​ប៉ះ​ក្រុម​​ ហ្វាំងឡង់​ ​នៅ​យប់​​ថ្ងៃ​អាទិត្យ​​នៅ​ទឹក​ដី​ Helsinki នៅ​ប្រទេស​ហ្វាំងឡង់​ វិញ​ម្ដង​៕ ​​​

ប្រភព៖ BBC   Daro Ly