​ខ្សែការពារ​ Spurs រូប​នេះ​ឆ្លើយ​ម៉ា​ឆ្ងាញ់​ក្រោយ​ដឹង​ថា Real Madrid ចង់​បាន​ខ្លួន​

  • 2024-10-10 03:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​នេះ​ Real Madrid កំពុង​តែ​តាម​ប្រមាញ់​រក​ខ្សែការពារ​​ស្លាប​​ដើម្បី​ចូល​ទៅ​ជំនួស​កន្លែង​របស់ Dani Carvajal ដែល​កំពុង​តែ​មាន​របួស​ដាច់​សរសៃ​ ACL ហើយ​ត្រូវ​ការ​សម្រាក​រយៈ​ពេល​យូរ​។

បើ​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​របស់​អេស្ប៉ាញ​ Relevo ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​​​ចាប់​អារម្មណ៍​ខ្សែការពារ​​របស់​មាន់​ខ្នាយ​មាស​ Pedro Parro ។ យ៉ាង​ណា​អ្វី​ដែល​​​ខ្សែការពារ​ Spurs ឆ្លើយតប​​នោះ​គឺ​​គេ​មិន​​ផ្ដោត​លើ​ការ​ផ្ទេរ​នោះ​ទេ ពោល​គឺ​​គិត​តែ​លើ​ការ​លេង​នៅ Spurs ប៉ុណ្ណោះ​។

កីឡាករ​វ័យ​២៥​ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ​​បាន​និយាយ​ថា «​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ និង​មាន​មោទនភាព​បំផុត​សម្រាប់​ដំណឹង​នេះ​។ វា​ប្រហែល​ជា​មើល​ទៅ​ខ្ញុំ​កំពុង​តែ​​ធ្វើ​បាន​ល្អ​ជាមួយ​ក្រុម​របស់​ខ្ញុំ​ហើយ​មើល​ទៅ​។ ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​​​នឹង​អាច​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​មើល​ទៅ​ តែ​ខ្ញុំ​ពេលនេះ​មិន​គិត​ដល់​រឿង​ទាំង​អស់​នោះ​ទេ ខ្ញុំ​កំពុង​តែ​ផ្ដោត​លើ​​ការ​លេង​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ​នៅ​ Tottenham វិញ​ល្អ​ជាង​»៕

Daro Ly