ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការនូវយានដ្ឋានដៃគូរសហការនៅខេត្តកំពង់ចាម

  • 2024-10-10 08:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការនូវយានដ្ឋានដៃគូរសហការនៅខេត្តកំពង់ចាមដែលមានឈ្មោះថា យានដ្ឋាន ចិត្តា ហ្គារ៉ាស់។

យានដ្ឋាន ចិត្តា ហ្គារ៉ាស់ ជាយានដ្ឋានថែទាំរថយន្តបែបទំនើប ដែលមានបម្រើសេវាកម្ម ប្តូរប្រេងម៉ាស៊ីន ប៉ូលា កូដធីង ជួសជុល និងថែទាំរថយន្តគ្រប់ប្រភេទ ដោយផ្តោតលើសេវាកម្ម ជាមួយផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ។

យានដ្ឋាន ចិត្តា ហ្គារ៉ាស់ ត្រូវបានក្លាយជាយានដ្ឋានដៃគូរសហការរបស់ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd និងប្រកាសសម្ពោធដាក់ដំណើរការជាផ្លូវការនាថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក Warot Somboonterdtana នាយករង ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd ព្រមជាមួយថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

បើតាមនាយករងបានឱ្យដឹងថាឈានដល់ដំណាក់កាលនេះ ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd បានធ្វើដំណើរការអាជីវកម្មរបស់ខ្លួនដ៏វែងឆ្ងាយ និងអភិវឌ្ឍន៍បទពិសោធន៍របស់ខ្លួនជាបន្តបន្ទាប់ មិនថាទៅលើការលក់រថយន្តដែលសុទ្ធតែជារថយន្តដែលមានគុណភាពជប៉ុនដូចជា Mitsubishi Pajero, Mitsubishi Triton, Mitsubishi Xpander & Mitsubishi Xpander Cross និងម៉ូដែលចុងក្រោយគេបំផុតនោះគឺ Mitsubishi XForce ក្រុមហ៊ុនក៏ផ្តោតទៅលើវិស័យថែទាំជួសជុលរថយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយផ្តោតលើការអភិវឌ្ឍន៍លើសេវាកម្ម ដោយផ្តល់ប្រសិទ្ធភាពចំណាយលើការជួសជុលថែទាំ ដែលអាចជួយសន្សំសំចៃដល់ម្ចាស់រថយន្តលើការជួសជុលថែរក្សារថយន្តអតិថិជនរបស់យើងផងដែរ។

លោកបន្តថាការបើកដំណើរការដៃគូរសហការជាមួយ យានដ្ឋាន ចិត្តា ហ្គារ៉ាស់ ក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំង ពីបេសកកម្ម និងចក្ខុវិស័យមួយ ក្នុងការនាំមកនូវ សេវាកម្មថែទាំ និងផលិតផលគុណភាពស្តង់ដារ ដែលអាចធានាបានថា អតិថិជនរបស់យើងទទួលបាននូវការសន្សំសំចៃខ្ពស់ ជាមួយប្រសិទ្ធភាពយូរអង្វែង និងបង្កើននូវសុវត្ថិភាពក្នុងការបើកបរ។

ទន្ទឹមនឹងនេះដែរនាយករងក្រុមហ៊ុនបានបន្ថែមថា ក្នុងឆ្នាំនេះក្រុមហ៊ុននឹងពង្រីក យានដ្ឋានដៃគូរសហការចំនួន ៥ បន្ថែមទៀតទូទាំងប្រទេស ដើម្បីធ្វើអោយអតិថិជនរបស់ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd ទទួលបានផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ។

បន្ថែមពីនេះទៀតក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd នឹងបន្តផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសទៅតាមជំនាញនីមួយៗឱ្យបានត្រឹមត្រូវ និងផ្តល់ព័ត៌មានណែនាំម្ចាស់យានដ្ឋាន ដើម្បីរក្សាឱ្យបាននូវប្រសិទ្ធភាពនៃការថែទាំ ការសន្សំសំចៃខ្ពស់ និងបង្កើនសុវត្ថិភាព ក្នុងការបើកបរជូនអតិថិជនផងដែរ។ Mitsu (Cambodia) Co.,Ltd នឹងខិតខំប្រឹងប្រែងនាំមកនូវកម្រិតស្តង់ដារថ្មីមួយទៀត នៃសេវាកម្ម ប្តូរប្រេងម៉ាស៊ីន ប៉ូលា កូដធីង ជួសជុល និងថែទាំរថយន្តសម្រាប់អតិថិជននៅខេត្តកំពង់ចាម និងទីផ្សារកម្ពុជា ដើម្បីភាពរីកចម្រើនជាបន្តបន្ទាប់។

គួរបញ្ជាក់ថា យានដ្ឋាន ចិត្តា ហ្គារ៉ាស់ មានទីតាំងស្ថិតនៅភូមិ ថ្នល់បែកលិច ឃុំ ស្វាយទាប ស្រុក ចំការលើ ខេត្ត កំពង់ចាម៕

អត្ថបទថ្មី