​​ទាំង​គ្រូ​បង្វឹក និង​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​​ពង្រឹង​ឆន្ទៈ​​ពលី​ដើម្បី​ការ​ប្រកួត​ទល់​ឆាយ​នីសតៃប៉ិ​​

  • 2024-10-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ទល់​ក្រុម​ជម្រើស​ជាតិ​ឆាយ​នីស​តៃប៉ិ នា​ម៉ោង​​យប់​ថ្ងៃ​ទី​១១ ខែ​តុលា ​ឆ្នាំ​២០២៤​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។

​ក្នុង​ការ​ប្រកួត​​លោក KOJI GYOTOKU គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​មុន​កា​រ​ប្រកួត​ថា​ កីឡាករ​កម្ពុជា​ហាក់​បាត់​ទំនុក​ចិត្ត​ក្រោយ​ខកខាន​ឈ្នះ​ការ​ប្រកួត​។ ហេតុ​ដូច្នេះ​ពេលនេះ​កីឡាករ​ទាំងអស់​ពិតជា​ត្រូវ​ការ​ជ័យជម្នះ​ត្រឡប់​មក​វិញ​ ​ហើយ​លោក​និង​កីឡាករ​​ទាំង​អស់​បាន​​ពង្រឹង​ឆន្ទៈ​​ការ​ប្រកួត​នេះ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់​ពី​លទ្ធភាព​។

ជាមួយ​គ្នា​នោះ​ដែរ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សឿយ វិសាល បាន​សម្ដែង​ការ​​អារម្មណ៍​​ប្ដេជ្ញាចិត្ត​ធ្វើ​យ៉ាង​ណា​ ពលី​សម្រាប់​ការ​ប្រកួត​​​ដ៏​សំខាន់​មួយ​នេះ​។ គេ​បាន​ចុច​លើ​ចំណុច​ដែល​កីឡាករ​​ចង់​បាន​​លទ្ធផល​ល្អ​​ជួន​អ្នក​គាំទ្រ ព្រោះ​កន្លង​មក​​គេមើល​​ឃើញ​ថា​អ្នក​គាំទ្រ​​មិន​សប្បាយ​ចិត្ត​ឡើយ​សម្រាប់​លទ្ធផល​របស់​ជម្រើស​ជាតិ​៕ ​​​​​

Daro Ly