ដុំមាសសុទ្ធកន្លះគីឡូ ប្រគល់ដល់ដៃអ្នកឈ្នះរដូវកាលទី២ និងបើកការប្រកួតយកដុំមាសរដូវកាលបន្ទាប់

  • 2024-10-11 04:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ធនាគារ វីង បានរៀបចំធីប្រគល់ដុំមាសសុទ្ធទម្ងន់កន្លះគីឡូក្រាម ជូនទៅដល់អ្នកឈ្នះពីកម្មវិធីប្រកួតយកដុំ មាសរដូវកាលទី ២ របស់ធនាគារ វីង។ កម្មវិធី “ប្រកួតយកដុំមាស” ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើ ប្រាស់អេប Wing Bank ក្នុងការប្រកួតប្រជែងប្រមូលយក Wingpoints ឱ្យបានចំនួន 15,000 មុនគេ ដើម្បីឈ្នះរង្វាន់ ធំជាមាសសុទ្ធសរុបចំនួន 1 រង្វាន់។

សូមជម្រាបផងដែរថា Wingpoints គឺជាកម្មវិធីផ្តល់រង្វាន់ដំបូងគេដំណើរការដោយបច្ចេកវិទ្យាទំនើបរបស់ធនាគារ វីង ដើម្បីជួយសម្រួលការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃទៅដល់អ្នកប្រើប្រាស់ក្នុងការចំណាយ ដោយទទួលបានមកវិញ នូវការសន្សំបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយទទួលបាននូវពិន្ទុរង្វាន់ដ៏ច្រើន រាល់ពេលដែលធ្វើប្រតិបត្តិការតាមអេប – Wing Bank ប្រតិបត្តិការហិរញ្ញវត្ថុទាំងនោះមានដូចជាការវេលុយទៅមិត្តភក្តិ សមាជិកគ្រួសារឬមនុស្សជាទីស្រលាញ់ តាមរយៈការប្រើប្រាស់គណនីធនាគារ វីង ដូចគ្នា ការបញ្ចូលលុយតាមទូរសព្ទសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត, ក៏ដូចជាការប្រើមុខងារ KHQR ឬ Wingpay សម្រាប់ការស្កេនទូទាត់នៅតាមហាងដែលចូលរួមជាមួយកម្មវិធីផ្តល់រង្វាន់ នេះ។

ឆ្លៀតក្នុងពិធី ប្រគល់ដុំមាសសុទ្ធទម្ងន់កន្លះគីឡូក្រាមរដូវកាលទី២ លោក អគ្គនាយករង ធនាគារវីង ម៉ម ប៊ុនថែ ក៏បានប្រកាសពីការប្រកួតយកដុំមាសរដូវកាលទី៣ ដោយចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះតទៅ។

ក្នុងកម្មវិធីក៏បានបង្ហាញនូវទស្សនីយភាពដ៏ពិសេសមួយ បង្ហាញពីដុំមាសដ៏ស្រស់ស្អាតរបស់ធនាគារ វីង ដែលមានទម្ងន់កន្លះគីឡូ ឬស្មើនឹងទឹកប្រាក់ ៤០ ០០០ ដុល្លារ។

ងាកមកម្ចាស់ជ័យលាភីដែលទទួលបានមាសសុទ្ធកន្លះគីឡូ លោកបាននិយាយថា ដើម្បីប្រកួតឈ្នះយកដុំមាស លោកប្រើកម្មវិធី Wing ដោយប្រើសេវាកម្ម Wingmall ដែលលោកអ្នកអាចបញ្ជារទិញទំនិញ ម្ហូបអាហារ ភេសជ្ជៈ ។ល។ ដើម្បីប្រមូល Wing point បានកាន់តែច្រើន ឈានដល់ការឈ្នះរង្វាន់ដុំមាស។

គួរបញ្ជាក់ថា សម្រាប់រដូវកាលទី ២ នៃកម្មវិធីប្រកួតយកដុំមាស គឺមានរយៈពេល៣ខែ ដោយរាប់ចាប់ពីខែមិថុនា រហូតដល់ថៃ ទី ៣១ ខែសីហា ឆ្នាំ២០២៤។ ការប្រកួតប្រជែងក្នុងរដូវកាលទី ២នេះដែរ ធនាគារ វឹង ទទួលបានអ្នកចូលរួមយ៉ាងច្រើនចូលរួម៕