ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ ការ​ប្រកួត​នៅ​អង់គ្លេស​នេះ​ ឈ្នះ​ ឬ​ ចាញ់​ ក៏​ដោយ​សូម​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​

  • 2024-10-16 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​លើក​ទឹកចិត្ត​ដល់​កីឡាករ​ទាំង​ ៣រូប​រួម​មាន​ ព្រំុ សំណាង​ រឿង​ សោភ័ណ្ឌ​ និង​ ថៃ​ រ៉េត​ សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​នេះ​លទ្ធផល​ ឈ្នះ​ ឬ​ ចាញ់​ យ៉ាង​ណា​ក៏​ដោយ​ត្រូវ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​បង្ហាញ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក។​

ទិដ្ឋភាពសន្និសីទ​សារព័ត៌មាន​

ឯកឧត្ដម​ ខូវ​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​អ្នក​ជំនាន់​ក្រោយ​ និង​ជា​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​តែ​ចូលរួម​ផ្សព្វផ្សាយ​កេរ្តិ៍មរតក​ក្បាច់​គុន​បុរាណ​ដែល​ជា​របស់​ខ្មែរ​​មាន​ជា​យូរលង់​មក​ហើយ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ និង​ដឹង​ពី​ភាព​អស្ចារ្យ។​

ទិដ្ឋភាពសន្និសីទ​សារព័ត៌មាន​

ដូច្នេះ​ហើយ​ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​អង់គ្លេស​លើក​នេះ​សូម​កីឡាករ​ទាំង​៣រូប​ប្រឹងប្រែង​ហ្វឹកហាត់​ និង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សិល្បៈ​ក្បាច់​គុន​បុរាណ​នេះ​ដល់​អ្នក​ទស្សនា​ពិសេស​ខាង​ផ្នែក​អឺរ៉ុប​នេះ​តែ​ម្ដង។​ បើ​ទោះ​ជា​លទ្ធផល​ឈ្នះ​ ឬ​ចាញ់​យ៉ាង​ណា​ក៏​ដោយ​គឺ​ត្រូវ​ប្រឹង​ប្រែង​បំផុត​ ព្រោះ​នេះ​ជា​ឱកាស​ល្អ​ និង​កម្រមាន​ផង​ដែរ។​

ទិដ្ឋភាពសន្និសីទ​សារព័ត៌មាន​

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការ​ចេញ​ទៅ​ប្រកួត​គុន​ខ្មែរ​នៅ​ឯ​ប្រទេស​អង់គ្លេស​ដោយ​មាន​កីឡាករ​ ៣រូប​រួម​មាន​ ព្រុំ សំណាង​ រឿង​ សោភ័ណ្ឌ​ និង​ ថៃ​ រ៉េត។​ អ្នក​ទាំង​៣នឹង​ប្រកួត​នៅ​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ក្នុង​កម្មវិធី​ MTGP Fight Night London ថ្ងៃ​ទី១៩​ ខែ​តុលា​ ឆ្នាំ​២០២៤ វេលា​ម៉ោង៧យប់ នៅអង់គ្លេស ត្រូវនិងម៉ោង ១:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ តុលា នៅ​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​