សម្ដេច​បវរធិបតី៖​ នៅ​បរទេស​មាន​ការ​ប្រកួត​ Martial Arts​ នៅ​កម្ពុជា​រឿង​អី​បង្កើត​ការ​ប្រកួត​ក្បាច់​ចម្រុះ​មិន​បាន​

  • 2024-10-21 03:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ពេល​ចេញ​ទៅ​បរទេស​កន្លង​ទៅ​ឃើញ​មាន​ការ​ប្រកួត​ជា​លក្ខណៈ​ Martial Arts​ មាន​ចម្រុះ​ក្បាច់​គុន​​ប្រកួត​បញ្ចូល​គ្នា​ ដូច្នេះ​បាន​ជា​សម្ដេច​ជំរុញ​ឲ្យ​បង្កើត​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​នេះ​ឡើង​រឿង​អ្វី​ដែល​មិនអាច​ធ្វើ​ទៅ​បាន។​

រូបភាពហ្វេសបុក Olympic Cambodia

សម្ដេច​បវរធិបតី​ ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ លើក​ទី១​ កាល​ម្សិលមិញ​នេះ​ថា​ នៅ​ឯ​ក្រៅ​ប្រទេស​មាន​ជា​ការ​ប្រកួត​ Martial Arts ​ដែល​ជា​ការ​ប្រកួត​ចម្រុះ​ក្បាច់​គុន​ផ្សេងៗ​គ្នា​ដូច​ជា​ តេក្វាន់ដូ​ ការ៉ាតេ​ ចំបាប់​ ជា​ដើម។​ ដោយ​សារ​តែ​គេ​អាច​បញ្ចូល​ក្បាច់​គុនផ្សេងៗ​គ្នាហើយ​រៀបចំ​ការ​ប្រកួត​ទៅ​បាន​ជា​ហេតុ​នាំ​ឲ្យ​សម្ដេច​មាន​គំនិត​បង្កើត​ជា​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​នេះ​ឡើង។​

រូបភាពហ្វេសបុក Olympic Cambodia

សម្ដេច​បន្ថែម​ទៀត​ថា​ នេះ​ជា​ក្ដី​សុបិន​រយៈពេល​ ៤-៥​ឆ្នាំ​មក​ហើយ​ដោយ​ចង់​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​នេះ​ឡើយ​ ព្រោះ​តែ​កម្ពុជា​មាន​កេរ្តិ៍មរតក​ក្បាច់​គុន​យ៉ាង​ច្រើន​ពាសពេញ​ប្រទេស​ និង​រាប់ពាន់​ឆ្នាំ​មក​ហើយ​ដែល​មាន​ឆ្លាក់​នៅ​តាម​សិលាចារឹក​ផ្សេងៗ​ដូច​បាន​ឃើញ​ស្រាប។​

រូបភាពហ្វេសបុក Olympic Cambodia

ការ​ប្រកួត​នេះ​មិន​ត្រឹម​តែ​ជា​ការ​ដាក់​បញ្ចូល​នៃ​ក្បាច់​គុន​ខ្មែរ​មាន​ចំបាប់​ ប្រដាល់​សេរី​ ល្បុក្កតោ​ យុទ្ធ​គុន​ខម​ និង​ក្បាច់​ផ្សេងៗ​ទៀត​នោះ​ទេ​ ពោល​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ពិសេស​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​កម្ពុជា​ រួម​ទាំង​ពិភពលោក​ឲ្យ​បាន​ដឹង​ពី​ភាព​សំបូរ​បែប​នៃ​មរតក​ក្បាច់​គុន​ខ្មែរ​ដែល​មាន​ជា​យូរលង់​មក​ហើយ។​ ពិសេស​ជា​ការ​រួម​គ្នា​អភិរក្ស​ អភិវឌ្ឍន៍​ ដើម្បី​កុំ​ឲ្យ​បាត់បង់​ និង​បន្សល់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ។​

រូបភាពហ្វេសបុក Olympic Cambodia

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ ពាន​រង្វាន់​សម្ដេច​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ លើក​ទី១​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២០​ ខែ​តុលា​ ឆ្នាំ​២០២៤​ ក្រោយ​ចំណាយ​ពេល​អស់​ ៣ថ្ងៃ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ពិធី​បិទ​ការ​ប្រកួត​ម្សិលមិញ​នេះ​មាន​ការ​អញ្ជើញ​ក្រោម​អធិបតីភាព​សម្ដេច​បវរធិបតី​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

រូបភាពហ្វេសបុក Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី