តស់! នាំមនុស្សជិតដិតទៅមើលរឿង "Venom: The Last Dance" ជាមួយការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជន SmartVIP

  • 2024-10-24 06:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart ក្នុងនាមជាអ្នកចូលរួមផ្សព្វផ្សាយផ្លូវការនៃរឿង "Venom: The Last Dance" មានសេចក្តីរីករាយក្នុងការផ្តល់ជូនសម្រាប់អតិថិជន SmartVIP គឺការបញ្ចុះពិសេស លើតម្លៃសំបុត្ររឿង "Venom: The Last Dance" នៅគ្រប់រោងភាពយន្ត Major Cineplex by Smart និង Legend Cinema។ ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី 24 ខែ តុលា ឆ្នាំ 2024 នេះត៏ទៅ។

សម្រាប់អតិថិជន SmartVIP ដែលទស្សនារឿង "Venom: The Last Dance" នៅគ្រប់រោងភាពយន្ត Major Cineplex by Smart នឹងទទួលបានការបញ្ចុះតម្លៃ 50% ទៅលើថ្លៃសំបុត្រ រៀងរាល់ថ្ងៃពុធ។

រីឯអតិថិជន SmartVIP ដែលទស្សនារឿង"Venom: The Last Dance" នៅគ្រប់រោងភាពយន្ត Legend (លើកលែង Legend សាខា Chip Mong Mega Mall 271) ទទួលបានការបញ្ចុះតម្លៃទៅលើសំបុត្រកុន 15% នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ និង 10% នៅរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ការផ្តល់ជូននេះ រាប់បញ្ចូលអាហារសម្រន់ និងភេសជ្ជៈ នៅគ្រប់រោងភាពយន្ត Legend Cinema។

ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ អតិថិជន SmartVIP គ្រាន់តែចូលទៅកាន់ SmartNas app រួចចុចលើ SmartVIP ហើយស្វែងរកប៊ូតុង Major Cineplex by Smart ឬ Legend Cinema។ សម្រាប់អតិថិជនដែលមិនទាន់បានដោនឡូត SmartNas app អាចចូលទៅដោនឡូតនៅ App Store ឬ Play Store ជាការស្រេច។

គួរបញ្ជាក់ផងដែរថា ការផ្តល់ជូនពិសេសនេះ ក៏មានផ្តល់ជូនសម្រាប់រឿងផ្សេងទៀត ដែលកំពុងចាក់បញ្ចាំងផងដែរ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។