BLACKPINK​​ Jennie, Song Hye Kyo, Kim Go Eun និងតារាកូរ៉េល្បីៗ បានចូលរួមពិធីមង្គលការរបស់បុគ្គលិក BH Entertainment

  • 2024-10-28 09:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK​​ Jennie, Song Hye Kyo, Kim Go Eun និងតារាកូរ៉េល្បីៗ បានចូលរួមពិធីមង្គលការរបស់បុគ្គលិក BH Entertainment

កាលពីថ្ងៃទី 26 ខែតុលា តារាល្បីៗរបស់កូរ៉េខាងត្បូងជាច្រើននាក់ រួមមាន Jennie សមាជិកក្រុម BLACKPINK, Song Hye Kyo, Kim Go Eun, Ahn Bo Hyun និងមនុស្សជាច្រើនទៀតបានប្រមូលផ្តុំគ្នាដើម្បីចូលរួមពិធីមង្គលការ​ជាងផាត់មុខ An Sung Hee និងជាងថតរូប Park Jong Ha ។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ​ឃើញ​មានតារា​សម្ដែង​ស្លៀក​សម្លៀក​បំពាក់​ទាន់សម័យ​បន្ថែម​ភាព​ទាក់ទាញ​ក្នុង​ឱកាស​ពិសេសនេះ។

ឃ្លីបដែលបានចែករំលែកដោយអ្នកចូលរួមបានចាប់យកទំនាក់ទំនងដែលមិនអាចបំភ្លេចបានក្នុងចំណោមតារា ហើយ Jennie បានផ្ញើសាវីដេអូរអបអរសាទរគូស្នេហ៍ទាំងពីរនៅ Instagram ។ សមាជិកក្រុម BTS V ក៏បានផ្ញើសារជូនពរទៅកាន់គូស្នេហ៍ទាំងពីរតាមរយៈ Instagram ផងដែរដោយបង្ហាញពីការគាំទ្ររបស់គាត់ពីចម្ងាយ។

តារា​ល្បីៗនីមួយៗ​ដែលចូលរួម​ពិធីមង្គលការនេះសុទ្ធតែចូល​រួម​ចំណែក​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​វិស័យការ​កម្សាន្ត​កូរ៉េ។ Jennie ដែលទើបវិលត្រលប់ជាមួយបទ Solo របស់នាងមានឈ្មោះថា​​ Mantra នៅតែបន្តទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោក។ Song Hye Kyo ដែលល្បីល្បាញដោយសារតួរបស់នាងក្នុងរឿងដូចជា Descendants of the Sun និងរឿង The Glory របស់នាងថ្មីៗនេះ។ Kim Go Eun ដែលល្បីខាង Goblin នឹង The King: Eternal Monarch និង Byeon Woo Seok ដែលទទួលបានភាពល្បីល្បាញក្នុង Record of Youth បានចូលរួមជាមួយ Ahn Bo Hyun ដែលត្រូវបានគេស្គាល់ថាជា Itaewon Class និង Yumi's Cells ដើម្បីអបអរថ្ងៃធំរបស់មិត្តរួមការងាររបស់ពួកគេ។

អត្ថបទ៖ Pheng Rachana

អត្ថបទថ្មី