Rodri ៖ Lamine Yamal ​នឹង​​ឈ្នះ​​ Ballin D'Or ក្នុង​ពេល​​ដ៏​ខ្លី

  • 2024-10-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​បម្រើ​របស់​ក្រុម​មេឃ​ខៀវ Rodri ​បាន​ធ្វើ​ការ​ចុច​ឈ្មោះ​របស់​ Lamine Yamal ​ថា​យុវជន​របស់​អេស្ប៉ាញ​ម្នាក់​នេះ​នឹង​​ក្លាយ​ជា​​អ្នក​បន្ទាប់​ក្នុង​ការ​ឈ្នះ​ពាន Ballon D'Or ។ ការ​លើក​​ឡើង​នេះ​ក្រោយ​​ពេល​សហព័ន្ធ​បាល់ទាត់​​ពិភព​លោក​ហៅ​កាត់​ថា​​ FIFA ប្រកាស​​ឈ្មោះ​របស់ Rodri ជា​ម្ចាស់​ពាន​បាល់​មាស​នេះ​ជា​ផ្លូវ​ការ។

Rodri បាន​និយាយ​ថា Lamine Yamal នឹង​ឈ្នះ​ពាន​​រង្វាន់​ Ballon D'Or ក្នុង​ពេល​ដ៏​ខ្លី​ខាង​​មុខ​នេះ​។​ គេ​នឹង​ផ្ដល់​ពា​ន​រង្វាន់​នេះ​ដល់​គេ​​ដោយ​ផ្ទាល់ដៃ​ សូម​បន្ត​ប្រឹងប្រែង​​បន្ថែម​ទៀត ប្រឹង​ហ្វឹកហាត់ និង​​ប្រឹង​ប្រែង​គ្រប់​ទី​កន្លែង​អ្នក​នឹង​ទទួល​បាន​វា​ដោយ​​ពិត​ប្រាកដ​។

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ Lamine Yamal ​មាន​វ័យ​ទើប​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​កាន់​ពិភព​លោក​។ ខណៈ​បញ្ជី​អ្នក​ដែល​​បាន​​មេដាយ​ប្រាក់​ក្នុង​​កា​រប្រកាស​ Ballon D'Or នោះ​គឺ Vinicius JR និង​លេខ​៣​បាន​ទៅ Jude Bellingham ៕ ​​

Daro Ly

អត្ថបទពេញនិយម