កម្ពុជា​មាន​ទំនាក់ទំនង​ការ​ទូត​ផ្លូវការ​ សម័យ​ទំនើប​ដំបូង​បង្អស់​ជា​មួយ​​ប្រទេស​មហា​អំណាច​នេះ

  • 2024-10-30 02:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ដំបូង​បង្អស់​ជា​មួយ​កម្ពុជា​ក្នុង​សម័យ​ទំនើប​គឺ​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​បញ្ជី​ទំនាក់​ទំនង​ការ​ទូត​របស់​កម្ពុជា​ដែល​រៀប​រៀង​ដោយ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​

អាមេរិក​បាន​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​កម្ពុជា​​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​១៩៥០ ពោល​គឺ​នៅ​ពេល​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​បារាំង​នៅ​ឡើយ​។

ទំនាក់​ទំនង​ការទូត​នេះ​ជា​ទំនាក់ទំនង​ផ្លូវការ​រវាង​រដ្ឋ​និង​រដ្ឋ​ហើយ​ទំនាក់​ទំនង​នេះ​បាន​សេចក្ដី​ថា​រដ្ឋ​ទាំង​ពីរ​ទទួល​ស្គាល់​គ្នា​ហើយ​រាប់​អាន​គ្នា​ស្មើ​មុខ​ស្មើ​មាត់​នឹង​គ្នា។

នេះ​មិនមែន​បាន​សេចក្ដី​ថា​​កម្ពុជា​ នៅ​មុន​ឆ្នាំ​១៩៥០ មិន​ដែល​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​ប្រទេស​ផ្សេង​​នោះ​ដែរ​។

ក្នុង​ប្រវត្តិសាស្ត្រ​ជាង​២ពាន់​ឆ្នាំ​នេះ​ កម្ពុជា​ធ្លាប់​មាន​ទំនាក់ទំនង​ បែប​នយោបាយ​ពាណិជ្ជកម្ម​ និង​វប្បធម៌​ជា​មួយ​ប្រទេស​នានា​លើ​លោក​អស់​ពេល​ជា​យូរ​លង់​ណាស់​មក​ហើយ​។

នគរ​ឬ​រដ្ឋ​​ទាំង​​នោះ​រួម​មាន​រាជវង្ស​នានា​នៅ​ស្រុក​ចិន​រដ្ឋ​នានា​នៅ​​អាស៊ី​អាគ្នេយ៍​ទាំង​ដី​គោក​​និង​ដី​កោះ​រដ្ឋ​មួយ​ចំនួន​នៅ​ឥណ្ឌា​ មជ្ឈិមបូព៌ា​ហើយ​ថែម​ទាំង​មាន​កំណត់​ត្រា​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​នគរ​ខ្មែរ​ធ្លាប់​រកស៊ី​ជា​មួយ​ពួក​អឺរ៉ុប​អស់​រាប់រយ​ឆ្នាំ​មក​ហើយ​៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី