កម្មពិធីបើកភោជនីយដ្ឋាន ឡា វីដា អណ្តែតទឹក (Lavida Floating)ទទួល​បាន​ជោគជ័យ

  • 2024-10-29 07:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ភោជនីយដ្ឋាន ឡា វីដា អណ្តែតទឹក (Lavida Floating)បែបអឺរ៉ុបបានប្រារព្ធពិធីបើកសម្ពោធរបស់ខ្លួននៅ Morgan EnMaison ក្បែរទន្លេមេគង្គនាយប់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤។ នៅកន្លែងព្រឹត្តិការណ៍ រចនាបថត្រូពិច និងការរចនាបែបទំនើបទាន់សម័យត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ផ្កាយភ្លឺ និងអាហារមានរស់ជាតិឆ្ងាញ់ ទាក់ទាញភ្ញៀវជាច្រើនឱ្យមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

របាំ​ជូនពរ​ខ្មែរ​បាន​ចាប់ផ្តើម ដើម្បីជូនពរ​ដ៏​ជ្រាលជ្រៅ​ជាមួយ​នឹងភោជនីយដ្ឋានដែលត្រូវបើកប្រារព្ធនេះ​ និងជូនពរជ័យដល់ភ្ញៀវទាំងអស់ដែលមានវត្តមាន ដែលធ្វើឱ្យភ្ញៀវទទួលបានភាពកក់ក្តៅ។

នៅក្នុងសុន្ទរកថារបស់នាយកប្រតិបត្តិការពាណិជ្ជកម្មក្រុមហ៊ុន Morgan​ លោក លីវ ​​ ជៀ វេរ (Liu Jia Wei)ចែករំលែកគំនិតម៉ាកយីហោ ឡា វីដា អណ្តែតទឹក (Lavida Floating) និងបង្ហាញពីប្លង់មេនៃអាជីវកម្មរបស់ Morgan នៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃអនាគត មិនត្រឹមតែមាន ឡា វីដា(Lavida) នៅមាត់សមុទ្រ និង ឡា វីដា(Lavida) នៅខេត្តសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងបើកនៅទូទាំងប្រទេសកម្ពុជា ដែលនាំមកនូវអាហារ និងការកម្សាន្តដល់មនុស្សកាន់តែច្រើន។

​កម្មពិធីបន្ទាប់មកទៀត ការ​ច្រៀង ​រាំ​របស់​តារាចម្រៀងវ័យក្មេង រ៉ាប៊ី(rabee) បានធ្វើអោយបរិយាកាស​កាន់តែរីករាយបន្ថែម រាល់​បទ​ចម្រៀង​និងក្បាច់​រាំ ធ្វើ​ឲ្យ​មហាជន​ជក់ចិត្ត​។

ចំពោះអាហារនៅភោជនីយដ្ឋានឡា វីដា អណ្តែតទឹក (Lavida Floating) បានក្លាយជាចំណុចលេចធ្លោ​ជាងគេ សាច់អាំងស្រស់ៗ រសជាតិឆ្ងាញ់ ភីហ្សាធ្វើដោយដៃ ស៊ូស៊ីថ្មីៗ ភេសជ្ជៈពិសេសៗដូចជា ស្រាបៀរ រាល់ការទទួលទាន់​គឺជាការរីករាយបំផុតសម្រាប់រសជាតិជីវិត។ភ្ញៀវ​ភាគច្រើន​បាន​និយាយ​ថា ​នេះ​ជា​អាហារ​ដ៏​ឆ្ងាញ់​​ដែល​ពួកគាត់កម្របានពិសារ។

នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ ឡា វីដា អណ្តែតទឹក (Lavida Floating) បានប្រកាសអត្ថប្រយោជន៍សមាជិកកិត្តិយស( VIP) គឺជាការនាំមកនូវការភ្ញាក់ផ្អើល និងអត្ថប្រយោជន៍ផ្តាច់មុខដល់សមាជិកកិត្តិយស( VIP)។ នេះបានធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាមានភាពស្និទ្ធស្នាលនិងការគិតគូររបស់ ឡា វីដា អណ្តែតទឹក (Lavida Floating) ហើយក៏បន្ថែមការរំពឹងទុក និងការភ្ញាក់ផ្អើលបន្ថែមទៀតចំពោះបទពិសោធន៍ទទួលទានអាហារនាពេលអនាគតរបស់ពួកគាត់។

ចុងក្រោយ ពិធី​សម្ពោធ​បាន​ឈាន​ដល់​ការ​បញ្ចប់​ដោយ​ជោគជ័យ ប៉ុន្តែ​​ ឡា វីដា អណ្តែតទឹក (Lavida Floating)​ទើបតែចាប់ផ្តើមប៉ុណ្ណោះ ភោជនីយដ្ឋាននេះនឹងស្វាគមន៍ភ្ញៀវកិត្តិយសមកពីគ្រប់ទិសទី បន្តសរសេរភាពរុងរឿងរបស់ខ្លួន។ នៅថ្ងៃខាងមុខ ​ឡា ​វីដា អណ្តែតទឹក (Lavida Floating)នឹងបន្តខិតខំប្រឹងប្រែង និងច្នៃប្រឌិត ដើម្បីនាំយកអាហារឆ្ងាញ់ៗ និងការភ្ញាក់ផ្អើលបន្ថែមទៀតដល់ភ្ញៀវ ដែលធ្វើឱ្យវាក្លាយជាឋានសួគ៌នៃអាហារដែលមិនអាចខ្វះបាននៅក្នុងចិត្តរបស់ពួកគាត់!

អត្ថបទថ្មី