នៅ​អាស៊ាន ប្រទេស​ណា​ខ្លះ​មាន​ព្រឺទ្ធសភា?

  • 2024-10-31 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា ប្រទេស​នីមួយ​ៗ​មាន​អំណាច៣សំខាន់ៗគឺ អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) អំណាចនីតិប្បញ្ញត្តិ (រដ្ឋសភា/ព្រឹទ្ធសភា) និង​អំណាចតុលាការ។ នៅ​ក្នុង​អំណាច​នីតិប្បញ្ញត្តិ លើ​ពិភពលោក​យើង​មាន​រចនាសម្ព័ន្ធ​ផ្សេងៗ​គ្នា ដោយ​ប្រទេស​ខ្លះ​មាន​សភា​តែ​មួយ​ថ្នាក់ ចំណែក​ឯ​ខ្លះ​ទៀតមាន​សភា ២ថ្នាក់។

អាស៊ាន​មាន​សមាជិក​ ១០ប្រទេស ដោយ​ក្នុង​នោះ​រួម​មាន​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។

ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ មាន​ ៦ប្រទេស​ទៅ​ហើយ ដែល​មាន​ព្រឹទ្ធសភា។ ប្រទេស​ទាំង​នោះ​រួម​មាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា (នៅ​មុន​ឆ្នាំ២០២១) ហ្វីលីពីន និង​ប្រទេស​ថៃ។

ចំណោម​ប្រទេស​ទាំង​ ៦នេះ ស្រុក​ថៃ​មាន​ព្រឺទ្ធសភា​ធំ​ជាង​គេ ដោយ​ប្រទេស​នេះ​មាន​សមាជិក​ព្រឹទ្ធសភា​រហូត​ដល់​ទៅ ២៥០រូប ចំណែក​ឯ​កម្ពុជា​វិញមាន ៦២រូប។ រីឯ​ប្រទេស​ដែល​មាន​សមាជិក​ព្រឹទ្ធសភា​តិច​ជាង​គេ​គឺ ប្រទេស​ហ្វីលីពីន ដោយ​មាន ២៤រូប៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី