ប្រាសាទ ដាវីន បានបង្កើតប្រវត្តិសាស្ត្រជាមាតាទីមួយគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៤

  • 2024-11-05 03:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​កម្ពុជា ដាវីន ប្រាសាទ អាយុ ៣៣ ឆ្នាំ​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០២៤ ដោយ​ក្លាយ​ជា​ស្ត្រី​រៀបការ​ដំបូង​គេ និង​ជា​ម្ដាយ​ដែល​បាន​គ្រង​តំណែង​ដ៏​មាន​កិត្យានុភាព​នេះ។ ដាវីន ប្រាសាទនឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០២៤នេះ នៅ​ទីក្រុង​ម៉ិកស៊ិកូនៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ជយលាភីរបស់ ដាវីន ប្រាសាទ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដែលមិនមានបេក្ខនារីកម្ពុជាណាម្នាក់បានឈានដល់ដំណាក់កាលចុងក្រោយនៃការប្រកួតបវរកញ្ញាចក្រវាលនេះទេ។ ក្នុង​សុន្ទរកថាដែលបានថ្លែងដោយ​ ដាវីន ប្រាសាទ​ នាងបាន​បង្ហាញ​ពីមោទនភាព​ក្នុង​ការ​តំណាង​ឱ្យ​ស្ត្រី​កម្ពុជា​ដោយនិយាយថា "ខ្ញុំ​សង្ឃឹម​ថា​នេះ គឺ​ជា​និមិត្តរូប​តំណាងឲ្យសក្ដានុពល​ដែលគ្មាន​ព្រំដែន​ទៅកាន់​ស្ត្រី​គ្រប់រូប"។

យើងបានដឹងហើយថាអស់រយៈពេលជាច្រើនទស្សវត្សមកហើយ នៃការប្រកួតបវរកញ្ញាចក្រវាលបានអនុញ្ញាតិឱ្យតែស្ត្រីដែលមិនទាន់រៀបការចូលរួមប្រកួតដោយមិនរាប់បញ្ចូលស្ត្រីដែលបានរៀបការ ម្តាយ ឬមានអាយុលើសពីអាយុជាក់លាក់ណាមួយឡើយ។

ជាមួយនឹងការផ្លាស់ប្តូគោលការណ៍កម្មវិធីប្រកួតនាពេលថ្មីៗនេះ បានអនុញ្ញាតឱ្យស្ត្រីដែលរៀបការហើយ ម្តាយ និងស្រ្តីគ្រប់វ័យអាចចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាលនេះ។ ដាវីន ប្រាសាទបានក្ដោបយក ឱកាសមួយនេះដើម្បីដើរតាមក្ដីសុបិនរបស់នាងដែលអនុញ្ញាតឱ្យនាងឈានជើងចូលទៅក្នុងការប្រកួតជាប្រវត្តិសាស្ត្រដើម្បីធ្វើការបង្ហាញពីភាពជឿជាក់និងសមត្ថភាពរបស់នាង ក្នុងនាមជាអ្នកម្តាយដំបូងគេដែលបានគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា។

សមិទ្ធិផលនិងភាពជោជ័យរបស់ ដាវីន ប្រាសាទ ត្រូវបានរៀបចំឡើង នៅក្នុងពិធី គ្រង​មកុដ ដោយលោកស្រី ម៉ែន សំអន ទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដាវីន ប្រាសាទក៏ធ្លាប់​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ដោយ​ការ​ឈ្នះ​ជុំ​ទី​៤​នៃ​ការ​ប្រកួត​បវរកញ្ញា​សកល​ឆ្នាំ​២០២៣ នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។

ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្ររបស់នាង ដាវីន ប្រាសាទបាននាំមកនូវក្តីសង្ឃឹមថ្មី និង មុខមាត់ ដល់ស្ត្រីកម្ពុជាទៅកាកពិភពលោកដោយបំផុសគំនិតឲ្យស្ត្រីដទៃបន្តក្តីសុបិនរបស់ពួកគេដោយមិនថាស្ថិតក្នុងទំនៀមទំលាប់ ប្រពៃណីបែបណាក៏ដោយ។

អត្ថបទ៖ Tan Dalya