Real Madrid ចាញ់៣គ្រាប់ឡើងពីរលើកជាប់គ្នាក្នុងដីខ្លួនឯង ជាលើកទី១ក្នុងរយៈពេល...
- 2024-11-06 02:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid ចាញ់៣គ្រាប់ឡើងពីរលើកជាប់គ្នាក្នុងដីខ្លួនឯង ជាលើកទី១ក្នុងរយៈពេល...
ចន្លោះមិនឃើញ
Real Madrid បានរងបរាជ័យក្រោមថ្វីជើង AC Milan ៣-១ ក្នុងដីរបស់ខ្លួនឯងកាលពីយប់ថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងក្របខណ្ឌ UEA Champions League វគ្គសន្សំពិន្ទុ។
នេះជាការបរាជ័យពីរលើកជាប់គ្នាៗក្នុងដីរបស់ខ្លួនឯង បន្ទាប់ពីប្រកួតមុនអធិរាជសបានបរាជ័យក្រោមថ្វីជើង Barcelona ៤-០ នៅ La Liga ។ ការបរាជ័យដែលរបូតគ្រាប់៣គ្រាប់ឡើងបែបនេះ Real Madrid ខានជួបជាយូរមកហើយ ពោលគឺវាមានរយៈពេល ១៥ឆ្នាំមកមុន។
ក្នុងកំណត់ត្រារបស់ Real Madrid ដែលចាញ់៣គ្រាប់ឡើងហើយពីរប្រកួតជាប់គ្នាក្នុងដីរបស់ខ្លួនឯងបែបនេះគឺកើតឡើងកាលពីតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដោយកាលនោះ Real Madrid ចាញ់ Barcelona ៦-៣ និង ចាញ់ Mallorca ៣-១។
បើគិតទៅ Real Madrid រដូវកាលនេះហាក់ចាប់ផ្ដើមមកមិនសូវជាល្អខ្លាំងណាស់ណាទេ ពោលគឺលេងនៅ UEFA Champions League ៤ប្រកួតចាញ់២ និងឈ្នះ ២ ខណៈនៅ La Liga វិញពួកគេស្ថិតនៅលេខ២តាមពីក្រោមក្រុមខ្លាំង Barcelona ៩ពិន្ទុទៅហើយ ប៉ុន្តែសល់១ប្រកួតក្នុងដៃ៕