ប្រធាន​សហព័ន្ធ​តេក្វាន់ដូ WT បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កីឡាជាតិ​នេះ​ទៅ​សូម​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​

  • 2024-11-06 04:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធតេក្វាន់ដូ WT ​លើក​ទឹកចិត្ត​ដល់​ដល់​កីឡាករ​ កីឡាការិនី​មក​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៤​ ដែល​បញ្ចប់​ទៅ​ថ្មីៗ​នេះ​សូម​បន្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​បង្កើន​សមត្ថភាព​ត្រៀម​ការ​ប្រកួត​ផ្សេងៗ​នា​ពេល​ខាង​មុខ។​

ទិដ្ឋភាពពិធីបិទការ​ប្រកួត

ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ ប្រធាន​កីឡា​ខាង​លើ​បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​បិទ​ការ​ប្រកួត​ប្រភេទ​កីឡា​តេក្វាន់ដូ WT ​ថ្មីៗ​នេះ​ថា​ តាម​រយៈ​ការ​ទស្សនា​នៃ​ការ​ប្រកួត​ និង​អម​ដោយ​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មើល​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​មាន​ការ​ខំប្រឹង​ប្រែង​ជា​ខ្លាំង​ក្នុង​ការ​ប្រកួត​ពិសេស​ការ​បញ្ចេញ​នូវ​សមត្ថភាព​ដោយ​មិន​លាក់បាំង​ ឬ​ខ្លាច​ហត់នឿយ​នោះ​ទេ។​

ទិដ្ឋភាពពិធីបិទការ​ប្រកួត

នា​ឱកាស​នោះ​ផង​ដែរ​ឯកឧត្ដម​បាន​លើក​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មិន​ថា​ម្ចាស់​មេដាយ​ ឬ​អ្នក​មិន​ទទួល​បាន​ជ័យជម្នះ​ក៏​ដោយ​គឺ​ត្រូវ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ តស៊ូ​ ជម្នះ​ឧបសគ្គ​នានា​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​រឹតតែ​ខ្លាំង​ត្រៀម​សម្រាប់​ការ​ប្រកួត​ផ្សេងៗ​ទៀត​នៅ​ពេល​ខាង​មុខ​ជូន​ក្លឹប​ ស្ថាប័ន​ និង​ជូន​ជាតិ​មាតុភូមិ។​

ទិដ្ឋភាពពិធីបិទការ​ប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​តេក្វាន់ដូ​ WT​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៤​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្រសួងមហាផ្ទៃដណ្តើម ឈ្នះ​មេដាយសរុប ១២ (មាស ១០ ប្រាក់ ១ និងសំរឹទ្ធ ១) លេខ២ ក្រសួងការពារជាតិ ឈ្នះ​មេដាយសរុប ១០ (មាស ៣ ប្រាក់ ៥ និងសំរឹទ្ធ ២) និងលេខ៣ ខេត្តបាត់ដំបង ឈ្នះ​មេដាយ​សរុប ៨ (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៣)៕​

អត្ថបទ៖ នួន ស៊ីណា​