កាល់តិចខេមបូឌា បង្កើនទំនុកចិត្តនិងការជឿជាក់របស់អតិថិជន មកលើប្រេងឥន្ធនៈនិងសេវាកម្មខ្លួន

  • 2024-11-06 09:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈគុណភាពខ្ពស់នៅកម្ពុជា កាល់តិច ខេមបូឌា ប្ដេជ្ញាថារាល់ពេលអតិថិជនចាក់ប្រេងឥន្ធនៈកាល់តិច នោះពួកគាត់អាចធ្វើដំណើរបានកាន់តែឆ្ងាយ និងកាន់តែមានទំនុកចិត្តមកលើផលិតផលនិងសេវាកម្ម។

ដើម្បីធានានូវប្រេងឥន្ធនៈគុណភាពខ្ពស់ សេវាកម្មយកចិត្តទុកដាក់នៅគ្រប់ស្ថានីយ កាល់តិច ខេមបូឌា នឹងធ្វើយុទ្ធនាការយៈពេល៣ខែ ដើម្បីគ្រប់គ្រងនិងត្រួតពិនិត្យគុណភាពសេវាកម្មតាមស្ថានីយកាល់តិចទូទាំងប្រទេស។

ទាំងគុណភាពប្រេង ទាំងបរិមាណ ទាំងទូចាក់ប្រេងកម្រិតស្តង់ដារ កាល់តិចធានាថា អតិថិជននឹងទទួលបាននូវគុណភាពស្តង់ដាររួមមួយដែលពួកគាត់គួរតែទទួលបាន។

ជាង២៥ឆ្នាំមកហើយដែល កាល់តិច ខេមបូឌា តែងតែត្រួតពិនិត្យតាមបណ្ដាស្ថានីយរបស់ខ្លួនដើម្បីធានារក្សានូវភាពត្រឹមត្រូវនៃបរិមាណប្រេង គុណភាព និងទំនុកចិត្តជូនអតិថិជន។ មិនថា២៥ឆ្នាំក្រោយ ឬយូរជាងនេះទៀត ក៏កាល់តិច ខេមបូឌា នៅតែប្ដេជ្ញារក្សានូវស្តង់ដារខ្ពស់បំផុតនៃប្រេងឥន្ធនៈនិងសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួនជាមួយនឹងគោលការណ៍ «បរិមាណប្រេងគ្រប់ចំណុះ ធ្វើដំណើរបានកាន់តែឆ្ងាយ»។

អត្ថបទថ្មី