មកស្គាល់គ្រោះមហន្តរាយធម្មជាតិ ២នៅអាស៊ីអាគ្នេយ៍ ដែលបំផ្លាញទ្រព្យសម្បត្តិអស់ច្រើនជាងគេ
- 2024-11-08 04:01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គ្រោះមហន្តរាយធម្មជាតិ ២នៅអាស៊ីអាគ្នេយ៍ ដែលបំផ្លាញទ្រព្យសម្បត្តិអស់ច្រើនជាងគេ
ចន្លោះមិនឃើញ
ពិភពលោក ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះកំពុងតែជួបព្រឹត្តិការណ៍បម្រែបម្រួលអាកាសធាតុ។ គេសង្កេតឃើញថា រៀងរាល់ឆ្នាំ តំបន់អាស៊ីអាគ្នេយ៍យើងមានធាតុអាកាសមិនប្រក្រតី និងកាចសាហាវ ដែលអាចសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ។
ថ្ងៃនេះដែរ Sabay សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកស្គាល់នូវគ្រោះមហន្តរាយធម្មជាតិចំនួន ២ ដែលបំផ្លាញទ្រព្យសម្បត្តិអស់ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
១- រញ្ជួយដី និងរលកយក្សស៊ូណាមីឆ្នាំ២០០៤៖ គ្រោះមហន្តរាយដ៏សាហាវនេះបានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ ដោយប៉ះពាល់ប្រទេសអាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ក្រៅពីតំបន់យើងរញ្ជួយដីនេះក៏ប៉ះដល់ឥណ្ឌា បង់ក្លាដេស ម៉ាល់ឌីវ ស្រីលង្កា និងសូម៉ាលី ទៀតផង។ មហន្តរាយនេះសម្លាប់មនុស្សពី ២៣ម៉ឺន ទៅ២៨ម៉ឺននាក់ និងបំផ្លាញទ្រព្យសម្បត្តិអស់ ១៥ប៊ីលានដុល្លារកាលពីឆ្នាំ២០០៤ ដែលប្រហែលនឹង ២៣ប៊ីលានដុល្លារអាមេរិកក្នុងតម្លៃលុយបច្ចុប្បន្ន។
នាពេលនោះដែរ កម្ពុជាបានបរិច្ចាគទឹកប្រាក់ ៤ម៉ឺនដុល្លារអាមេរិកទៅកាន់ឥណ្ឌា ឥណ្ឌូណេស៊ី ស្រីលង្កា និងប្រទេសថៃ។
****២- ស៊ីក្លូនណាហ្គីស (Cyclone Nargis)៖**** ខ្យល់ព្យុះស៊ីក្លូននេះប៉ះពាល់ទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីខែឧសភា ឆ្នាំ២០០៨។ ព្យុះនេះសម្លាប់ជីវិតមនុស្សអស់យ៉ាងតិច ១៣ម៉ឺននាក់ និងបំផ្លាញទ្រព្យសម្បត្តិអស់ជិត [១៣ប៊ីលានដុល្លារអាមេរិក](https://www.thestar.com/news/world/2008/05/19/asian_bloc_to_handle_burma_aid.html)នៅឆ្នាំ២០០៨ ដែលប្រហាក់ប្រហែល ១៧,៥ប៊ីលានដុល្លារនាពេលបច្ចុប្បន្ន។ [កម្ពុជា](https://www.phnompenhpost.com/national/cambodia-donates-50000-cyclone-struck-myanmar)បានបរិច្ចាគទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិកទៅកាន់មីយ៉ាន់ម៉ា ដើម្បីជាជំនួយដល់ជនរងគ្រោះ៕