ការប្រកួតកីឡាជាតិ លើកទី៤៖ បានជួយផ្សព្វផ្សាយប្រភេទកីឡាសូហ្វតិន្នីសឲ្យកាន់តែមានការទទួលស្គាល់ និងគំាទ្រពីបណ្តាអ្នកស្នេហាវិស័យកីឡា
- 2024-11-11 07:54:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតកីឡាជាតិ លើកទី៤៖ បានជួយផ្សព្វផ្សាយប្រភេទកីឡាសូហ្វតិន្នីសឲ្យកាន់តែមានការទទួលស្គាល់ និងគំាទ្រពីបណ្តាអ្នកស្នេហាវិស័យកីឡា
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ដែលបញ្ចប់ទៅថ្មីៗនេះគឺពិតជាបានជួយផ្សព្វផ្សាយប្រភេទកីឡាសូហ្វតិន្នីសឲ្យកាន់តែមានការទទួលស្គាល់ និងគាំទ្រពីបណ្តាអ្នកស្នេហាវិស័យកីឡា។
លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាសូហ្វតិន្នីសក្នុងព្រឹត្តិការណ៍កីឡាជាតិនេះគឺមានសារសំខាន់ និងបានផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា បានជួយផ្សព្វផ្សាយប្រភេទមួយនេះឲ្យកាន់តែមានការទទួលស្គាល់ និងមានការគំាទ្រកាន់តែច្រើនពីបណ្តាអ្នកស្នេហាវិស័យកីឡា។ បានផ្តល់ឱកាសលើកទឹកចិត្តកីឡាករ កីឡាការិនីបានជួបជុំគ្នាបញ្ចេញនូវ ទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដើម្បីឈានទៅដណ្តើមមេដាយលើឆាកប្រកួតអន្តរជាតិ ។
ព្រឹត្តិការណ៍កីឡាជាតិបានផ្តល់នូវបទពិសោធន៍ដល់សហព័ន្ធក្នុងការរៀបចំការប្រកួតបានអនុវត្តការងារផ្នែកព័ត៌មានវិទ្យាក្នុងការទទួលការចុះឈ្មោះប្រតិភូកីឡាចូលរួមប្រកួតតាមរយៈប្រព័ន្ធ System របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រតិភូក្រសួង រាជធានី-ខេត្តដែលនៅឆ្ងាយ ក្នុងការបញ្ជូនឯកសារមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ។
បញ្ជាក់ដែរថា ប្រភេទកីឡាសូហ្វតិន្នីសក៏បានដាក់បញ្ចូលឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នេះផងដែរជាមួយប្រភេទកីឡាសរុប ៣៦ប្រភេទផ្សេងទៀត។ សហព័ន្ធសូហ្វតិន្នីសបានបិទបញ្ចប់ការប្រកួតរបស់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងទីលាននៃពហុកីឡដ្ឋានជាតិ។ ចំណាត់ថ្នាក់លេខ១ បានលើក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស៧ សរុប ៧គ្រឿង។ លេខ២ បានលើក្រសួងការពារជាតិ ឈ្នះមេដាយប្រាក់៤ សំរឹទ្ធ១ សរុប៥គ្រឿង។ លេខ៣ បានលើខេត្តកណ្ដាល ឈ្នះមេដាយប្រាក់២ សំរឺទ្ធ១ សរុប៣គ្រឿង៕