រីករាយរដូវកាលឈប់សម្រាកជាមួយ ម៉ាស្ទ័រកាត វ័ន កាត ធនាគារ វីង

  • 2024-11-12 01:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកាលឈប់សម្រាកកាន់តែខិតជិតមកដល់ ការប្រារព្ធពិធីបុណ្យអុំទូកក៏នឹងចាប់ផ្តើមឆាប់ៗនេះ បន្ទាប់នោះគឺពិធីបុណ្យណូអែល និងពិធីបុណ្យផ្សេងៗទៀតនៅដំណាច់ឆ្នាំនារយៈពេលដ៏ខ្លីខាងមុខ ខណៈដែលមនុស្សជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីរីករាយក្នុងរដូវកាលដ៏អស្ចារ្យនេះ។ ស្របពេលដែលលោកអ្នកកំពុងត្រៀមខ្លួនចំណាយពេលវេលាដ៏មានតម្លៃជាមួយមនុស្សជាទីស្រលាញ់ ក៏ដូចជាវិស្សមកាលនោះ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង នឹងជាដៃគូធ្វើដំណើរដ៏ល្អឥតខ្ចោះ ដែលធ្វើឱ្យបទពិសោធន៍នៃដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានភាពរីករាយ។

ជាមួយនឹងការបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនដៃគូឈានមុខគេក្នុងការផ្តល់សេវាកម្មធ្វើដំណើរដូចជា៖ ក្រុមហ៊ុនកក់សណ្ឋាគារ និងសំបុត្រយន្តហោះតាមអ៊ីនធឺណិត Agoda, ក្រុមហ៊ុនអាកាសចរណ៍Qatar Airways, Malaysia Airlines, សណ្ឋាគារ និងកន្លែងសម្រាកលម្ហែកាយ Pan Pacific Hotels & Resorts, ហាងលក់សម្លៀកបំពាក់ប្រណីតៗលំដាប់ពិភពលោក Farfetch និងការបញ្ចុះតម្លៃពីដៃគូជាច្រើនផ្សេងទៀត។

ធ្វើឱ្យដំណើរកម្សាន្តចំណាយអស់តិចជាងមុន

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “រដូវកាលនៃការប្រារព្ធពិធីបុណ្យទាំងនេះគឺជាពេលវេលាដ៏ល្អមួយដើម្បីបង្កើតអនុស្សាវរីយ៍ និងរីករាយជាមួយការធ្វើដំណើរកម្សាន្តនានា។” ជាមួយ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង អតិថិជនរបស់យើងនឹងទទួលបានការបញ្ចុះតម្លៃពិសេសៗជាច្រើន ដែលធ្វើឱ្យវិស្សមកាលរបស់ពួកគេចំណាយអស់តិច ហើយបង្កើតបាននូវការចង់ចាំល្អៗដែលមិនអាចបំភ្លេចបាន។”

រីករាយជាមួយការបញ្ចុះតម្លៃលើការស្នាក់នៅ

មិនថាការកក់កន្លែងស្នាក់នៅឋិតនៅក្នុងតំបន់ទីក្រុងផ្លូវមមាញឹក ឬកន្លែងសម្រាកលម្ហែកាយនៅឆ្ងាយពីទីប្រជុំជនក្តី ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង ផ្តល់ជូនម្ចាស់កាតលើការបញ្ចុះតម្លៃកន្លែងស្នាក់នៅជាច្រើននៅជុំវិញពិភពលោក។ តាមរយៈផ្លេតហ្វមក្រុមហ៊ុន Agoda ម្ចាស់កាតអាចរីករាយជាមួយការបញ្ចុះតម្លៃដល់ទៅ ១២% លើការកក់កន្លែងស្នាក់នៅជាមួយសណ្ឋាគារជាង ២លានទីតាំង នៅទូទាំង ២០០ទិសដៅទេសចរណ៍នៅតាមប្រទេសនានាលើពិភពលោក។ ការបញ្ចុះតម្លៃនេះនឹងផ្តល់ជូនដោយស្វ័យប្រវត្តិនៅពេលដែលលោកអ្នកទូទាត់ប្រាក់ ដែលជួយសន្សំសំចៃបានមួយកម្រិតទៀតក្នុងអំឡុងពេលដំណើរកម្សាន្ត។

បញ្ចុះតម្លៃជើងហោះហើរទៅកាន់ទិសដៅទេសចរណ៍ក្នុងក្តីស្រមៃ

សម្រាប់លោកអ្នកដែលបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើដំណើរទៅកាន់ទិសដៅទេសចរណ៍ថ្មីៗ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង ក៏ផ្តល់ជូនម្ចាស់កាតនូវអត្ថប្រយោជន៍ដ៏ពិសេសសម្រាប់ការហោះហើរ។ លោកអ្នកគ្រាន់តែប្រើលេខកូដ MASTERCARD នឹងទទួលបានការបញ្ចុះតម្លៃ ១០% សម្រាប់ការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និងប្រើលេខកូដ MABMTC23 បញ្ចុះតម្លៃ ១៥% ជាមួយក្រុមហ៊ុន Malaysia Airlines។ ការផ្តល់ជូនដ៏ពិសេសទាំងនេះ នឹងធ្វើឱ្យបំណងប្រាថ្នានៃការធ្វើដំណើរកម្សាន្តរបស់លោកអ្នកក្លាយជាការពិត ដោយកាត់បន្ថយនូវភាពស្មុគស្មាញ ហើយសន្សំសំចៃបានច្រើនថែមទៀត។

ប្រណីតភាពក្នុងការស្នាក់នៅជាមួយ Pan Pacific Hotels & Resorts

ស្វែងរកកន្លែងស្នាក់នៅប្រកបដោយផាសុកភាព និងប្រណីតភាពសម្រាប់រដូវកាលឈប់សម្រាកនេះមែនទេ? សណ្ឋាគារ និងរីស្សត Pan Pacific Hotels & Resorts ដែលមានវត្តមានជាង ៥០ទីតាំងនៅទូទាំង ២៩ទីក្រុងនានាលើពិភពលោក ផ្តល់ជូនយ៉ាងពិសេសម្រាប់ម្ចាស់កាត ម៉ាស្ទ័រកាត វ័នកាត សម្រាប់ការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃ ដោយគ្រាន់តែកក់ ទីតាំងណាមួយដែលចូលរួមក្នុងកម្មវិធីផ្តល់ជូនពិសេសនេះ។ ការផ្តល់ជូននេះគឺមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ៖ www.panpacific.com/MCAPA

ផ្តល់ភាពងាយស្រួលក្នុងការធ្វើជាមួយ Grab

មធ្យោបាយធ្វើដំណើរក្នុងកំលុងពេលដំណើរកម្សាន្តនៅក្រៅប្រទេសមានភាពងាយស្រួលជាងពេលណាៗទាំងអស់ ដោយគ្រាន់តែប្រើប្រាស់ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរជាមួយ GRAB នៅតាមទីក្រុងជាច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ មិនថានៅប្រទេសសិង្ហបូរី ម៉ាឡេស៊ី ឬប្រទេសថៃនោះឡើយ ការផ្តល់ជូនដ៏ពិសេសទាំងនេះជួយសន្សំបានកាន់តែច្រើនសម្រាប់បំពេញតម្រូវការធ្វើដំណើរ។

  • ម៉ាឡេស៊ី៖ ចំណាយចាប់ពី ៣៥ រីងហ្គីត នឹងទទួលបានសាច់ប្រាក់មកវិញ ៧ រីងហ្គីត
  • សិង្ហបូរី៖ ចំណាយចាប់ពី ២០ ដុល្លារសាំងហ្គាពូ នឹងទទួលបានសាច់មកវិញ ៤ដុល្លារសាំងហ្គាពូ
  • ថៃ៖ ចំណាយចាប់ពី ៣៥០ បាត នឹងទទួលបានសាច់ប្រាក់មកវិញ ៧០ បាត។

ដើម្បីទទួលបានការបញ្ចុះតម្លៃជាមួយ GRAB លោកអ្នកគ្រាន់តែកក់ការធ្វើដំណើរតាមអេប GrabTransport រួចវាយបញ្ចូលលេខកូដបញ្ចុះតម្លៃ MCTRAVEL ជាការស្រេច។

ទិញសម្លៀកបំពាក់ប្រណីតៗកំពុងពេញនិយមជាមួយ FARFETCH

សម្រាប់លោកអ្នកចូលចិត្តសម្លៀកបំពាក់ទាន់សម័យ FARFETCH ផ្តល់ជូននូវការបញ្ចុះតម្លៃ ១០% គ្រប់ប្រភេទសម្លៀកបំពាក់។ ដោយបានសហការជាមួយប៊ូទិក និងដៃគូម៉ាកយីហោជាង ៧៥០កន្លែង FARFETCH ផ្តល់ជូនសម្លៀកបំពាក់ពេញនិយមបំផុតនៅជុំវិញពិភពលោក អនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញនៅលើចុងម្រាមដៃដោយផ្ទាល់ ដែលធ្វើឱ្យបទពិសោធន៍នៃការទិញសម្លៀកបំពាក់ទាន់សម័យទាំងនេះកាន់តែមានភាពងាយស្រួល។

ជាមួយម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង នឹងធ្វើឱ្យថ្ងៃឈប់សម្រាករបស់លោកអ្នកកាន់តែរំភើបរីករាយ សន្សំការចំណាយបានកាន់តែច្រើន ហើយអាចបង្កើតការចងចាំល្អៗជាច្រើនថែមទៀតផង។ ទទួលយកអត្ថប្រយោជន៍ដ៏ពិសេសទាំងនេះ ហើយបង្កើតនូវភាពរីករាយពេញលេញជាមួយគម្រោងដំណើរកម្សាន្តនារដូវកាលឈប់សម្រាកនេះ។

ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង មានពីរជម្រើសដ៏ប្រណិតគឺ ផ្លាទីនីម និងហ្គោល ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ ជាមួយការផ្តល់ឥណទានដល់ទៅ ៥ម៉ឺន ដុល្លារអាមេរិក កាតទាំងពីរប្រភេទនេះផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនមិនធ្លាប់មានដូចជា៖ ការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងអាយុជីវិតដល់ទៅ ១លានដុល្លារអាមេរិក កញ្ចប់សុខភាពដល់ទៅ ៥០ម៉ឺនដុល្លារអាមេរិក និងសំណងពីការលុបចោលជើងហោះហើរដល់ទៅ ៣ពាន់ ដុល្លារអាមេរិកថែមទៀតផង ដែលធ្វើឱ្យលោកអ្នកកាន់តែមានទំនុកចិត្ត និងភាពកក់ក្តៅក្នុងការធ្វើដំណើរកម្សាន្ត។

ជាមួយគ្នានេះ ម្ចាស់កាតក៏អាចរីករាយជាមួយការចូលទៅប្រើប្រាស់សាលរង់ចាំ Plaza Premium នៅតាមអាកាសយានដ្ឋានអន្តរជាតិទូទាំងពិភពលោក។ ទាំងកាត ផ្លាទីនីម និងហ្គោល ផ្តល់ជូនម្ចាស់កាតនូវការអនុគ្រោះមិនបង់ការប្រាក់រយៈពេល ៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។

ជាងនេះទៅទៀត ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង នឹងមិនមានការគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូងឡើយ ហើយប្រសិនបើម្ចាស់កាតធ្វើប្រតិបត្តិការច្រើនជាង ១២ដង នឹងទទួលបានការលើកលែងថ្លៃសេវានៅឆ្នាំទី២ ថែមទៀត។

សម្រាប់អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត ម្ចាស់កាតក៏អាចរីករាយជាមួយការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ទៅ ៥០% ជាមួយ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវបទពិសោធន៍ទិញទំនិញប្រចាំថ្ងៃកាន់តែងាយស្រួល។

សម្រាប់ព័ត៌មានលម្អិត និងការស្នើកាត ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង សូមចូលទៅកាន់គេហទំព័រ៖ www.wingbank.com.kh