ខួបលើកទី១៥នៃមហាស្រពរូបថតភ្នំពេញឆ្នាំ២០២៤ រៀបចំតាំងពិព័រណ៍នៅវិចិត្រសាល វិទ្យាស្ថានបារាំងនៅកម្ពុជា

  • 2024-11-18 03:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរខួបលើកទី ១៥ នៃមហោស្រពរូបថតភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ នៅ វិចិត្រសាលនៃវិទ្យាស្ថានបារាំង។ ដោយស្នើរសុំឱ្យអ្នកថតរូបមួយចំនួនដែលធ្លាប់បានចូលរួមក្នុងការតាំងពិព័រណ៍របស់យើង ដើម្បីផ្ញើរូបថតដែលមិនធ្លាប់បានបោះពុម្ពផ្សាយពីមុន ឬ មិនធ្លាប់បានតាំងពិព័រណ៍នៅកម្ពុជា។ ក្នុងនោះផងដែរមានអ្នកថតរូបប្រមាណជាង៦០នាក់ ដែលមកពីបណ្តាប្រទេសនានានៅអឺរ៉ុប និងអាស៊ី លើកលែងតែមនុស្សពីរនាក់ដែលមានសញ្ជាតិអាមេរិក មានមូលដ្ឋាននៅអឺរ៉ុប ឬភាគច្រើនកំពុងអភិវឌ្ឍសកម្មភាពរបស់ពួកគេនៅទីនោះ។

នៅក្នុងភាពចម្រុះនៃសោភ័ណភាព និងសំរងអត្ថបទរបស់ពួកគេ ពីភាពយន្តឯកសារទៅគំនិត ពីកំណាព្យកាព្យឃ្លោង ទៅជាការពិពណ៌នាដ៍អស្ចារ្យ ពីការសាងសង់ច្រើនបំផុត រហូតដល់វិចារណញាណបំផុត ពួកគេគឺជាវិធីសាស្រ្តដ៏សំខាន់នៃការអនុវត្ត និងបញ្ហានៃការថតរូបនាពេលបច្ចុប្បន្ននេះ។ ការស្វែងរកពិភពលោកនៅតែបន្តធ្វើឱ្យយល់ ស្របពេលដែលឈានដល់វិស័យសិល្បៈសហសម័យក៏ត្រូវបានបញ្ជាក់ផងដែរ។

ស្នាដៃទាំង៦០នេះ នឹងផ្សាភ្ជាប់ទៅនឹងមហោស្រពតាំងពីដំបូងដែលទទួលស្វាគមន៍នូវភាពពេញនិយមថ្មីៗទាំងអស់ក្នុងការថតរូប បាននិយាយអំពីសម័យបច្ចុប្បន្ន អំពីអារម្មណ៍ និងបញ្ហាទាំងឡាយដែលវាបានបង្កើត និងផ្សព្វផ្សាយ។ ដូចដែលយើងបានធ្លាប់ជួបជារឿយៗដូចជា ការចងចាំ ប្រវត្តិសាស្ត្រ អត្តសញ្ញាណ ការព្រួយបារម្ភចំពោះធម្មជាតិ និងបរិស្ថាន មាននៅទីនោះ ឥឡូវនេះយើងក៏អាចមើលឃើញតាមវីដេអូ និងរូបភាពមានចលនា ដែលត្រូវបានមើលរំលងចោលទាំងស្រុងនៅក្នុងឆ្នាំដំបូងៗបានកើតឡើងបានដោយ សារមានជំនួយ និងការឧបត្ថម្ភដោយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។។

មហោស្រពរូបថតភ្នំពេញលើកទី១៥របស់យើងនេះ បានរៀបចំកម្មវិធីដ៏សំខាន់មួយគឺ ការសម្ពោធសាលាបង្រៀនវគ្គបណ្ដុះបណ្ដាលជំនាញរូបថត។ យើងអាចបង្កើតសាលាបណ្ដុះបណ្ដាលនេះកើតឡើងបានដោយមានការគាំទ្រពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ (SDC) ដែលជាគ្រឹះស្ថានឯករាជ្យមួយមានតួនាទីភ្ជាប់ ទំនាក់ទំនងរវាងគ្រឹះស្ថានមួយ និងគ្រឹះស្ថានមួយទៀតក្នុងពិភពលោក។ ក្រៅពីនេះក៏មានការចូលរួមសហការពីសាលា ផ្សេងៗរួមមាន សាលាឧត្ដមសិក្សាជាតិជំនាញថតរូប École Nationale Supérieure de la Photographie នៃទីក្រុង Arles ប្រទេសបារាំង។ សាលាចាប់ផ្ដើមដំណើរការខែកញ្ញា យើងបានទទួលបានបានការគាំទ្រ ជ្រោមជ្រែងពីដៃគូយូរអង្វែង របស់មហោស្រពយើងមានដូចជា វិទ្យាស្ថានបារាំងនៅកម្ពុជា សហភាពអឺរ៉ុប ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា Cambodia Airports និងការសហការគាំទ្រពី អង្គការសិល្បៈខ្មែរអមតៈ Cambodia Living Arts ព្រមទាំងមានដៃគូឯកជនមួយចំនួនដែលគាំទ្រក្នុងមួយឆ្នាំដំបូងដែលយើងចាប់ផ្ដើមដំណើរការ។ ចាប់ពីពេលនេះតទៅយើងនឹង ប្រុងប្រៀបត្រៀមខ្លួនកសាង នូវអនាគត មួយដ៏ភ្លឺត្រចះត្រចង់សម្រាប់សាលានេះ។

លើសពីនេះ លោក សួន សាយ័ន្ដ នឹងមានស្នាដៃ “ស និង ខ្មៅ” និងរូបថតPortait របស់កម្មករ និងស្នាដៃទីក្រុងនៅពេល ​យប់។ ហើយពិព័រណ៍បន្ទាប់ គឺលោកស្រី Mabe Bethônico មកពីសាលាArles នឹងបង្ហាញពីស្នាដៃស្រាវជ្រាវ។

យើងដឹងថារបកគំហើញរបស់អ្នកវិទ្យាសាស្ត្រសំខាន់ៗមួយចំនួនកើតចេញពីក្តីសុបិន្ត។ យើងក៏ដឹងដែរថានៅពេល ដែលវេលាកន្លងផុតទៅអ្វីៗទាំងអស់នឹងមានការប្រែប្រួល និងវិវឌ្ឍន៍ភាព។ ផែនដី រាងកាយមនុស្ស សត្វ រុក្ខជាតិតែងតែប្រែប្រួល នៅក្នុងរយៈពេលយូរ ការផ្លាស់ប្ដូរពិតប្រាកដនឹងកកើតឡើង។ ប្រភេទសត្វខ្លះបាត់ ខ្លះទៀតលេចឡើង ហើយអ្វីៗអាចផ្លាស់ប្ដូរ។

អតីតនិស្សិតនៃសាលារូបថត École Nationale Supérieure de la Photographie of Arles រូបនេះបានដឹកនាំផ្នែក ច្នៃប្រឌិត និងជាអ្នកថតរូបក្នុងវិស័យផ្សព្វផ្សាយ និងខ្សែភាពយន្តបង្ហាញអំពីពេលវេលា អតីតកាល និងអនាគត កាលជាលើកដំបូង ។ ជាមួយរូបភាពដ៏សន្ធឹកដែលកើតឡើងពីការស្រមើស្រមៃ ការអាន ការទស្សនាខ្សែភាពយន្ត ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បានជុំរុញទឹកចិត្តលោកប្រៀបបានដូចនៅក្នុងសុបិន្តនិមិត្ត។

តើពួករុក្ខជាតិដែលមកពី Flora Incognita (ផ្កាដែលមិនស្គាល់) និងពពួកសត្វដែលមកពី Auctus Animalis និងប្រវត្ដិរបស់ធម្មជាតិដែលមានជាច្រើនសតវត្សនឹកកើតឡើងនាពេលអនាគត? ឈ្មោះដែលអ្នកនិពន្ធបានដាក់ឲ្យប្រភេទទាំងនោះ គឺដូចជាផ្ដល់នូវតម្លៃសិក្សានិង វិទ្យាសាស្រ្តហើយត្រូវ បានប្រើប្រាស់ដើម្បីឲ្យយើងឆ្លើយតប គិត ញញឹម និងយល់សុបិន្តតែប៉ុណ្ណោះ។

ផ្កាទាំងនោះអាចមានជីវិតរស់នៅថ្ងៃស្អែក ហាក់បីដូចជាមានកម្លាំងខាងក្នុងដែលអនុញ្ញាតឲ្យវាមានចលនា ដូចជារបាំរាំយ៉ាងឆើតឆាយ។ វិស័យនៃការថតរូប បណ្តុះបណ្ដាល និងបង្កើតបណ្ដុំនៃ Herbarium សម្រាប់ថ្ងៃអនាគត។ សត្វទាំងអស់អាចជាការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និង ប្រភេទបច្ចុប្បន្នដែលយើងអាចសម្គាល់បាន ប៉ុន្តែត្រូវបាន ផ្ដល់មកនូវលក្ខណៈថ្មី។

ទោះបីជាយ៉ាងណា លក្ខខណ្ឌទាំងនោះមិនអាចរារាំងភាពស្រស់ស្អាតរបស់ពួកវាបានទេ ថែមទាំងមានសម្រស់ស្រស់ស្អាតជាងសត្វដែលយើងធ្លាប់ស្គាល់ទៀតផង។ ពិភពលោកមួយទោះបីជា វាល្អខ្លាំងប៉ុណ្ណា ក៏ដោយ ដើម្បីអោយវាល្អឥតខ្ចោះបាន លុះត្រាតែមានភាពសប្បាយរីករាយ ដែលបង្កើតអោយមានភាពច្នៃប្រឌិត ការស្រមើស្រមៃ និងស្នាមញញឹម។

លោក Vincent Fournier បានបង្ហាញពីភាពប៉ិនប្រសប់ទាំងឡាយនៃបច្ចេកទេសរបស់លោកបាននាំយើងទៅកាន់ សារៈមន្ទីរ នៃសត្វ Hybrid ឬប្រភេទសត្វកូនកាត់ដែលមកពីពិភពរបស់លោក។ រឿងប្រឌិតដែលអាចកើតឡើងចំពោះ លោក គឺមាន ន័យថា “សេចក្តីនឹករលឹក និងការអាឡោះអាល័យចំពោះក្ដីសុបិន្តនាថ្ងៃអនាគត កាលពេលដែលខ្ញុំនៅវ័យកុមារ” ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី