អ្នកចូលចិត្តវិស័យថតរូបកុំរំលងថ្ងៃទី ២១-២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ការបើកសម្ពោធជាផ្លូវការ របស់មហោស្រពរូបថតភ្នំពេញ

  • 2024-11-18 05:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកចូលចិត្តថតរូបបានត្រលប់មកភ្នំពេញវិញហើយ និងជាការអបអរសាទរខួបលើកទី១៥ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ របស់មហោស្រពរូបថតភ្នំពេញក្នុងការបើកសម្ពោធជាផ្លូវការសម្រាប់អ្នកចូលចិត្តថតរូបនាពេលចុងសប្តាហ៍ដែលពោរពេញដោយភាពភ្ញាក់ផ្អើល។​​ ការបង្កើតឡើងនាក្នុងឆ្នាំ ២០០៨ ដោយមានគំនិតផ្តួចផ្តើមដោយលោក Alain Arnaudet ដែលជានាយកវិទ្យាស្ថានបារាំង បានឲ្យដឹងថា មហោស្រពរូបថតភ្នំពេញ បង្កើតឡើងចេញពីការមើលឃើញពីកង្វះការបណ្តុះបណ្តាលទាំងស្រុងលើជំនាញថតរូប ក៏ដូចជាលទ្ធភាពទទួលបានការងាររបស់អ្នកថតរូបបរទេសនៅកម្ពុជា។

ការកំណត់បាននូវគោលការណ៍មូលដ្ឋាន គឺការផ្លាស់ប្ដូរវប្បធម៌រវាងអាស៊ី និងជាតិសាសន៍ផ្សេងៗ លើពិភពលោកជាពិសេស គឺជាតិសាសន៍អឺរ៉ុប ការតាំងបង្ហាញស្នាដៃរូបថត ដោយពុំមានលំអៀងតាមរចនាបថ ឬការអនុវត្តការថតរូបសហសម័យ ការបង្ហាញអ្នកនិពន្ធ និងបង្ហាញនូវដើមកំណើត ភាពប៉ិនប្រសព្វ និងសោភ័ណ្ឌភាពរបស់សិល្បករគ្រប់រូប ព្រមទាំងការជួយឱ្យមានការលេចចេញនូវការថតរូបបែបសហសម័យនៅកម្ពុជា។ ដោយក្នុងឆ្នាំដំបូង យើងមានការលំបាកក្នុងការស្វែងរកស្នាដៃរបស់សិល្បករខ្មែរ ដែលអាចយកមកដាក់តាំងបង្ហាញអោយមហាជន នាពេលនោះភាគច្រើន គឺជាជនបរទេស។ ដោយការពីខួបលើកទី១០ នាឆ្នាំ២០១៨ យើងបាន តាំងពិព័រណ៍ស្នាដៃអ្នកថតរូបជនជាតិខ្មែរបានតែចំនួន ១០រូប នៅលើជញ្ជាំងរបងស្ថានទូតបារាំងនៅប្រទេសកម្ពុជាសរុបស្នាដៃ ចំនួន២៥ ជូនទស្សនិកជន ។ នៅក្នុងឆ្នាំនេះដែរមហោស្រពរូបថតភ្នំពេញ នឹងធ្វើការបើកសម្ពោធក្នុងពេលដំណាលគ្នាជាមួយនឹង សាលាបណ្តុះបណ្តាលថតរូបដំបូងគេនៅក្នុងប្រទេសកម្ពុជាគឺសាលា ស្ទូឌីយ៉ូអុីមេចស៍ ផ្ទះរូបថត។

ក្រោមឈ្មោះជា ស្ទូឌីយ៉ូអុីមេចស៍ ដែលជាការចាប់ផ្តើមដំបូងនូវសិក្ខាសាលាសម្រាប់បណ្តុះបណ្តាលការថតរូបរបស់វិទ្យាស្ថានបារាំង យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ (SDC) ដែលរចនាសម្ព័ន្ធឯករាជ្យនេះបានកើតមានឡើង។ សាលាចាប់ផ្ដើមបើកដំណើរពីខែកញ្ញា ដោយបានបង្កើតដៃគូដ៏រឹងមាំជាមួយសាលាបរទេស Ecole Nationale Supérieure de la Photographie d'Arles ដ៏ល្បីល្បាញនៅប្រទេសបារាំង។ លោកស្រី Véronique Souben ដែលជានាយក នឹងមានវត្តមាននៅក្នុងការសម្ពោធមហោស្រពខួបលើកទី១៥ នេះ។

ការបោះពុម្ពឆ្នាំ ២០២៤ ពួកយើមានមោទកភាពយ៉ាងខ្លាំងក្នុងការរៀបចំដំណើរកម្សាន្តរ៉ឺម៉កកង់បីដ៏ល្បីល្បាញម្តងទៀត ដែលលើកនេះគ្រោងធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃសៅរ៍ ទី ២៣ និងថ្ងៃអាទិត្យទី ២៤ ខែវិច្ឆិកា។ រឺុម៉កនឹងត្រូវបានណែនាំអ្នកចូលរួមមហោស្រពទៅកាន់កន្លែងតាំងពិព័រណ៍ផ្សេងៗក្នុងទីក្រុងភ្នំពេញ ហើយនឹងជួយសម្រួលដល់ការជួបជុំជាមួយសិល្បករ។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍តន្ត្រីដ៏ពិសេសមួយកំពុងចូលរួមក្នុងកម្មវិធីដែលពាក់ព័ន្ធនៃមហោស្រព ជាមួយនឹងការមកដល់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នៃការរ៉េបជាភាសាបារាំងចំនួនពីរនាក់គឺ Oxmo Puccino និង Demi Portion ។ ដែលដាក់ផ្សាយជូនទស្សនានៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៨យប់តទៅ នៅ Factory Phnom Penh ជាមួយការបញ្ចេញសំឡេងជាភាសាបារាំងខ្លាំងៗ ដោយសន្យាថាអ្នកនឹងជួបសិល្បៈដែលមិនអាចបំភ្លេចបាន។ សំបុត្រមានលក់នៅលើ LIVE. By Wonderpass ឥឡូវនេះ។

ចូលរួមជាមួយពួកយើងនៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែវិច្ឆិកា ចាប់ពីម៉ោង ៦ ល្ងាច សម្រាប់ពិធីពិព័រណ៍នឹងធ្វើការចាប់ផ្តើមនៅវិទ្យាស្ថានបារាំងកម្ពុជា។ បន្ថែមពីលើការបើកស្រាក្រឡុក ព្រឹត្តិការណ៍ខាងក្រោមត្រូវបានគ្រោងសម្រាប់ល្ងាចនោះ។

  • ការតាំងពិព័រណ៍រំលឹកឡើងវិញនៃអ្នកថតរូបចំនួន ៦០ នាក់ដែលបានបង្កើតជាប្រវត្តិសាស្ត្រនៃមហោស្រពនូវរូបថតចំនួន ៦០ សន្លឹកដែលមានតាំងបង្ហាញនៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារំាងកម្ពុជា។

  • ស្នាដៃស៊េរី "កំពង់សោមដួងចិត្ដ" របស់លោក អួង សំអាង តាំងបង្ហាញនៅខាងក្រៅ នៅសួនមុខបណ្ណា ល័យវិទ្យាស្ថានបារំាងកម្ពុជា។

  • ការបញ្ចាំងស្នាដៃ "អ្នកជៀរជ័រ" ដោយលោកមុឹង រដ្ឋា ស្នាដៃ "Paysage(s)fleuve" ដោយលោកស្រី Aglaé BORY និង "Meeting for portraits" ដោយ ស្ទូឌីយ៉ូ អុីមេសច៍ ផ្ទះរូបថត អមដោយការប្រគុំតន្ត្រីដោយលោកColin & លោកស្រីKeiko!់់

**សិល្បករ និងការតាំងពិព័រណ៍សម្រាប់មហោស្រពរូបថតភ្នំពេញឆ្នាំ ២០២៤៖ **

● នៅវិទ្យាស្ថានបារាំង (រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥) ៖ ការរំលឹកឡើងវិញនៃអ្នកថតរូបចំនួន ៦០ នាក់ ដែលបានចូលរួមក្នុងមហោស្រពរូបថតភ្នំពេញពេញក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងស្នាដៃដែលមិនធ្លាប់ឃើញពីមុនមកក្នុងប្រទេសកម្ពុជា (វិចិត្រសាល) ដោយលោក អួង សំអាង " កំពង់សោមដួងចិត្ដ" (សួនមុខបណ្ណាល័យវិទ្យាស្ថានបារំាងកម្ពុជា។)

● នៅលើជញ្ជាំងស្ថានទូតបារាំង៖ (រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥) ៖ លោក Vincent Fournier

● នៅសារមន្ទីរ ស.ស.រ (រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤) ៖ លោកស្រី Christine Spengler ស្នាដៃ "ត្រលប់ទៅអតីតកាល"

● នៅ Factory Phnom Penh: លោក Jean-François Spricigo ជាមួយ "Retrouvailles" លោកស្រី Aglaé Bory ជាមួយ "Two Series" & Alexandre Bergamini (រហូតដល់ថ្ងៃទី ១២ ខែធ្នូ នៅវិចិត្រសាល FT); សិស្ស ៧ នាក់នៃ École nationale supérieure de la photographie d'Arles ប្រទេសបារាំង (រហូតដល់ថ្ងៃទី ២១ ខែធ្នូនៅវិចិត្រសាលស្រាអាត)

● នៅវិចិត្រសាល Plantation (រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤): ដោយលោក Chiron Duong

● នៅមជ្ឈមណ្ឌលបុប្ផាណា (រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤)៖ លោក លី សុវណ្ណា ជាមួយស្នាដៃ "រនោចទៅលេងអង្គរ"

● នៅ Friends Futures Factory (រហូតដល់ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤): កញ្ញា ម៉ិច សេរីរ័ត្ន ជាមួយ "ពេលព្រះអាទិត្យខិតទៅជិតទន្លេ"

● នៅអាកាសយានដ្ឋានភ្នំពេញ (រហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥)៖ លោក កឹម សុវណ្ណា ជាមួយស្នាដៃ "ទេសភាពដែលឆ្លាក់ដោយពន្លឺ"

● នៅស្ទូឌីយ៉ូ អុីមេចស៍: លោក សួន សាយ័ន្ដ ស្នាដៃ "ស និងខ្មៅ" (ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកាដល់ថ្ងៃទី ១០ ខែធ្នូ) និងលោកស្រី Mabe Bethônico ជាមួយ "One Traveler After Another" ចាប់ពីថ្ងៃទី ១៣ ខែធ្នូ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥)។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី