ល្បែងលេងកាលពីតូចៗ សឹងភ្លេចទៅហើយ ត្រូវបានគាស់មកលេងជាថ្មី មើលហើយនឹកកុមារភាព!
- 2024-11-19 06:36:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បែងលេងកាលពីតូចៗ សឹងភ្លេចទៅហើយ ត្រូវបានគាស់មកលេងជាថ្មី មើលហើយនឹកកុមារភាព!
ចន្លោះមិនឃើញ
គ្រប់យ៉ាងបានអូសជើងមកហួស អ្នកខ្លះសឹងថាភ្លេចអនុស្សាវរីយជាមួយនឹងល្បែងលេងកាលពីនៅតូចទៅហើយ មានដូចជា ទំពាំងឬស្សី ឬត្រែះចង្កឹះ ជាដើម។ ប៉ុន្តែថ្មីៗនេះ ប្រិយមិត្តបានឃើញល្បែងត្រូវគាស់យកមកលេងជាថ្មី។
ល្បែងទាំងឡាយ ត្រូវបានលើកយកមកលេងក្នុងកម្មវិធីកម្សាន្តធំមួយដែល Sabay បានបង្កើតឡើងដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបនឹងកន្លងផុតទៅថ្មីៗមានឈ្មោះថា "អ្នកចម្បាំង"។ នេះជាកម្មវិធីដែលកើតឡើងយ៉ាងប្រថុចញ៉ុច ប៉ុន្តែបានផ្ដល់នូវអនុស្សាវរីយ និងការចងចាំល្អៗជាច្រើន ជាមួយនឹងរឿងរ៉ាវកើតឡើងលើមនុស្សភាគច្រើនដែលរស់នៅតាមភូមិ ស្រុក នៃខេត្ត ក្រុងនានាកាលពីកុមារភាព។
ជាអ្នករស់នៅជនបទមួយរូប លោក ថោ ច័ន្ទរិទ្ធ ស្ថាបនិកគម្រោងនេះ បានឲ្យដឹងថា គ្រប់គ្នាអ្នកមកពីតាមខេត្តរស់នៅ ឬធ្វើការនៅលើដីរាជធានី សុទ្ធតែបានចាកចោលពីអតីតកាលដ៏រីករាយ និងគួរឲ្យចង់ចាំ ប៉ុន្តែអ្នកខ្លះបានភ្លេចបាត់ទៅហើយ។
"សម្រាប់ខ្ញុំវាជាអនុស្សាវរីយដែលនឹកឃើញមានតែស្នាមញញឹម ហើយខ្ញុំដឹងថា មនុស្សច្រើនណាស់មានវា អីចឹងហើយ ទើបខ្ញុំបង្កើតកម្មវិធីនេះ ទុកជាកន្លែងរួមគ្នារំលឹកអនុស្សាវរីយ៍របស់ពួកយើងកាលនៅតូចៗ រួមគ្នានឹករឿងល្អៗទាំងនោះម្ដងទៀត!”។
ល្បែងកម្សាន្តដែលស្ទើរគ្រប់គ្នាធ្លាប់លេងកាលពីក្មេងនោះៗនោះមានជិត ១០ ប្រភេទ ត្រូវបានយកមកលេងសារជាថ្មីមានដូចជា ត្រែះចង្កឹះ ទំពាំង ឬស្សី និងល្បែងនិយមលេងរដូវចូលឆ្នាំ វាយក្អម បូមទឹកដាក់ដបជាដើម។
តោះ...ទស្សនាល្បែងអនុស្សាវរីយពីកុមារភាពរបស់យើងជាមួយការប្រកួតទាំងអស់គ្នា៖