តស់!!! មកមើលមានអ្វីលេងខ្លះនៅមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី

  • 2024-11-20 07:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មហោស្រពសិល្បៈ បុណ្យភូមិមានជើងនឹងប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីខេត្ត មណ្ឌលគិរី ពោលគឺចាប់ផ្តើមពិធី ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ តាមរយ:មហោស្រពសិល្បៈ បុណ្យភូមិមានជើង វប្បធម៌ ប្រពៃណី ការរស់នៅ ម្ហូបអាហាររបស់បងប្អូនជនជាតិដើមភាគតិច នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី រយ:ពេលបីថ្ងៃ។ ក្នុងនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏បានស្គាល់ពីភាពអស្ចារ្យនៃសម្រស់ព្រៃភ្នំ ទឹកជ្រោះ ពិសេសតំបន់រមណីយដ្ឋានធម្មជាតិនានា ដែលមាននៅក្នុងខេត្តមណ្ឌលគិរី។

តស់! ឥលូវយើងមកមើលតិចមើល ថាតើនៅក្នុងមហោស្រពសិល្ប: បុណ្យភូមិមានជើងមានលេងអ្វីខ្លះ…

ថ្ងៃសុក្រ ទី ២២ ខែ វិច្ឆិកា

បុណ្យភូមិមានជើង នឹងរៀបចំពិធីបើក ព្រមទាំងមានការអបអរទិវាកុមារពិភពលោក នៅសាលាបឋមសិក្សា ពូលូង។

ថ្ងៃសៅរ៍ ទី ២៣ ខែ វិច្ឆិកា នៅទីតាំងភូមិវប្បធម៌ជនជាតិដើមភាគតិច និង សួនដំរីដែកខេត្តមណ្ឌលគិរី

សកម្មភាព៖

  • ដំណើរឬស្សី
  • ហូបនំភូូមិយើង
  • លេងល្បែងកំសាន្តខ្មែរ
  • ពិសារសម្លព្រោង
  • ការបង្ហាញពិធីសាសនា និងការកាប់ក្របីផឹកស្រា
  • បោះបាល់ចូលសះ និងការត្បាញក្រមាបែបជនជាតិដើមភាគតិច
  • របាំប្រពៃណីជនជាតិដើមភាគតិច
  • ទស្សនាការប្រគំតន្រ្តីនាពេលរាត្រី

ថ្ងៃអាទិត្យ ទី២៤ ខែ វិច្ឆិកា (នៅទីតាំង ភូមិវប្បធម៌ជនជាតិដើមភាគតិច)

  • ដំណើរជើងដំរី
  • លោតបាវ
  • ចងក្រមាបញ្ចុកចេក និង របាំជនជាតិដើមភាគតិចពូនង និងការត្បាញក្រមាបែបជនជាតិដើមភាគតិច
  • ផ្លុំបាល់ស្រាពាង
  • ពង្រាត់កូនអ្នកភូមិ
  • ពិសារសម្លព្រោង
  • របាំប្រពៃណីជនជាតិដើមភាគតិច
  • ល្ខោនខោល គុជរី គុជរឹង និង របាំប្រពៃណីខ្មែរ

សូមបញ្ចាក់ផងដែរថានេះជាលើកទី២​ ហើយដែលមហោស្រពសិល្ប: បុណ្យភូមិមានជើងបានប្រារព្ធទ្បើង នៅទឹកដីថ្មី បរិយាកាសថ្មី និងវប្បធម៌ទំនៀមទំលាប់ថ្មី​ហើយកាន់តែពិសេស នេះក៏ជាលើកទី២រៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ ដែលមានការសហការរៀបចំ: UNICEF Cambodia - ដើម្បីកុមារគ្រប់រូប ឧបត្ថម្តដោយ: KampumEra