ធនាគារ វីង ចូលរួមអបអរព្រឹត្តិការណ៍វប្បធម៌ដ៏ផូរផង់របស់កម្ពុជាក្នុងព្រះរាជពិធីបុណ្យអុំទូក

  • 2024-11-20 08:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជពិធីបុណ្យអុំទូក គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដោយត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅចុងបញ្ចប់រដូវវស្សា ស្របពេលដែលបាតុភូតធម្មជាតិដ៏អសា្ចរ្យកើតឡើងនោះគឺទឹកបឹងទន្លេសាបហូរត្រឡប់់ចូលទៅក្នុងទន្លេមេគង្គវិញ។

បុណ្យអុំទូកឆ្នាំនេះ ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា មានអ្នកចូលរួមទស្សនាជាង ៦លាននាក់នៅរាជធានីភ្នំពេញ ខណៈដែលសៀមរាបមានអ្នកចូលរួមប្រហែល ៣៥ម៉ឺននាក់ ដែលបង្ហាញពីមោទនភាពជាតិ ក៏ដូចជាស្មារតីសាមគ្គីនៃភាតរភាពជាតិខ្មែរ។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកដ៏មានមោទនភាពមួយ ធនាគារ វីង បានដើរតួរដ៏សំខាននៅក្នុងការរួមចំណែកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ ដោយបានផ្តល់ការឧបត្ថម្ភធំចំនួនពីរនៅភ្នំពេញ និងសៀមរាប។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ វីង ក្នុងការរួមចំណែករៀបចំពិធីប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលជាព្រឹត្តិការណ៍មួយមិនគ្រាន់តែផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏បង្ហាញនូវការរឹតចំណងសាមគ្គីភាព និងស្មារតីរួបរួមដ៏រឹងមាំនៅក្នុងសហគមន៍ថែមទៀតផង។

លោក ហោ ប៊ុនថែ លើកឡើងថា៖ “យើងខ្ញុំតាំងចិត្តយ៉ាងមុតមាំក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមដែលញុំាងនូវបរិយាកាសជួបជុំ ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់នៃទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។”

ធនាគារ វីង ក៏បានសហការរៀបចំពិធីជួបជុំដ៏សប្បាយរីករាយនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញនាថ្ងៃទី១៥ ខែវិច្ឆិកា ដែលឃើញមានយុវជនដ៏ច្រើនកុះករបានចូលរួមនៅក្នុងកម្មវិធីវប្បធម៌ដ៏សំខាន់មួយនេះ។

កម្មវិធីដែលមានរយៈពេលពេញមួយថ្ងៃនេះ បានច្របាច់បញ្ចូលគ្នារវាងវប្បធម៌ និងការកម្សាន្តនានា ដោយរៀបចំឲ្យមាននូវពិធីប្រពៃណីសំខាន់ៗអំពីពីធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក។ សកម្មភាពទាំងនេះមិនត្រឹមតែជាការរៀបចំនូវពិធីបុណ្យនោះទេ តែក៏បានផ្តល់នូវឱកាសសម្រាប់ការចែករំលែកចំណេះដឹង ដែលអ្នកចូលរួមអាចស្វែងយល់កាន់តែស៊ីជម្រៅពីទំនៀមទម្លាប់វប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាថែមទៀតផង។ សកម្មភាពនៅក្នុងពិធីនេះរួមមាន៖ ការសម្តែងតន្រ្តីមហោរី ពិធីសំពះព្រះខែតាមប្រពៃណី ការប្រគុំតន្ត្រីសម័យ និងសកម្មភាពជាទីចាប់អារម្មណ៍ជាច្រើនផ្សេងទៀតដើម្បីផ្តល់ភាពរីករាយទៅដល់អ្នកចូលរួម។

ជាមួយគ្នានេះដែរ នៅកណ្តាលនៃរាជធានីភ្នំពេញក៏មានការរៀបចំការប្រណាំងទូក ការសម្តែងរបាំប្រពៃណី និងតន្រ្តីសម័យនានា។ នាពេលរាត្រី មាត់ទន្លេមានការផ្លាស់ប្តូរទិដ្ឋភាពជាមួយពន្លឺក្បួនប្រទីបដ៏ស្រស់ស្អាតនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ អមដោយការបាញ់កាំជ្រួចដែលមានពន្លឺចិញ្ចែងចិញ្ចាចហោះខ្ពស់អណ្តែតនៅលើវេហា។

នៅសៀមរាបឯណោះវិញ ធនាគារ វីង ក៏បានសហការជាមួយអាជ្ញាធរដែនដីដើម្បីចូលរួមរៀបចំសកម្មភាពផ្សេងៗជាច្រើននៅតាមមាត់ស្ទឹងដ៏អ៊ូអរ។ សកម្មភាពទាំងនោះមានដូចជា៖ ការប្រគុំតន្រ្តីខ្នាតតូច រួមជាមួយការសម្តែងរបាំប្រពៃណី ស្តង់លក់ផលិតផល និងល្បែងកម្សាន្តនានា ដោយមានការបាញ់កាំជ្រួចដ៏ស្រស់ស្អាតថែមទៀតផង។

អ្នកចូលរួមក៏អាចរីករាយទស្សនាកម្សាន្តការប្រណាំងទូក ដែលមានអ្នកចូលរួមប្រណាំងមកពីទូទាំងប្រទេសកម្ពុជាបានប្រកួតប្រជែងនៅលើទូកវែងចម្រុះពណ៌ដោយបានបង្ហាញពីវប្បធម៌ជាតិ និងស្មារតីសាមគ្គីជាក្រុម។ ព្រះរាជពិធីបុណ្យអុំទូកត្រូវបានប្រារព្ធឡើងចំថ្ងៃពេញបូណ៍មី ដែលរាប់តាមប្រតិទិននៃឆ្នាំចន្ទគតិ ជាពេលវេលាដែលដំណាំស្រូវត្រៀមប្រមូលផល។ ជាផ្នែកមួយនៃអាហារប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ស្រូវមានតួនាទីដ៏សំខាន់សម្រាប់ការរៀបតង្វាយនាថ្ងៃទី២ នៅក្នុងពិធីបុណ្យនេះ ដោយរួមមានទឹកដូង ចេកទុំ និងអំបុកជាដើម។

ថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកគឺជាពេលវេលាដ៏សំខាន់ ជាមួយនឹងការរៀបចំពិធីកាត់ខ្សព្រ័ត្រដើម្បីបិទបញ្ចប់ពិធីបុណ្យអុំទូក។ ការប្រណាំងទូកឆ្នំានេះនៅភ្នំពេញ ជ័យជម្នះបានទៅលើទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បន្ទាប់ពីចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកអស់រយៈពេល ២២ឆ្នាំមកនេះ។

តាមរយៈការចូលរួមផ្តល់ឧបត្ថម្ភទំាងនេះ ធនាគារ វីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីប្រារព្ធ ក៏ដូចជាថែរក្សាសម្បត្តិវប្បធម៌ជាតិនៃកម្ពុជា។ តាមរយៈការគាំទ្រដល់ការរីកចម្រើន និងការអប់រំរបស់យុវជនកម្ពុជា ការពង្រឹងឯកភាពជាតិ និងលើកកម្ពស់មោទនភាពវប្បធម៌ ធនាគារ វីង មិនត្រឹមតែជាគ្រឹះស្ថានឈានមុខគេរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏រួមចំណែកគាំទ្រវប្បធម៌ខ្មែរ ដែលភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រជាជន និងទំនៀមទម្លាប់ប្រពៃណីផងដែរ៕