ធ្លាប់ឃើញក្ដារចុចលេខយូរហើយ ដឹងអត់ថាវាមានប្រវត្តិចេញមកពីណា?
- 2024-12-02 04:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឃើញក្ដារចុចលេខយូរហើយ ដឹងអត់ថាវាមានប្រវត្តិចេញមកពីណា?
ចន្លោះមិនឃើញ
បើសិនជាអ្នកធ្លាប់ប្រើកុំព្យូទ័រ អ្នកប្រាកដជាធ្លាប់បានឃើញក្ដារចុចលេខប្រភេទនេះ នៅលើក្ដារចុចជាច្រើន។ ប៉ុន្ដែតើអ្នកធ្លាប់ដឹងឬអត់ តើវាមានប្រភពមកពីណា អ្នកណាជាអ្នកបង្កើតវាមក?
ក្ដារចុចលេខមួយនេះ មិនមែនជារបស់ថ្មីនោះទេ ដោយវាកើតឡើងជាង ១០០ឆ្នាំ មកហើយ។ ដោយដំបូងឡើយវាជាក្ដារចុចរបស់ម៉ាស៊ីនគិតលេខ មានឈ្មោះថា Tenkey មានន័យថាគ្រាប់ចុច១០គ្រាប់ ដែលរកឃើញលោក David Sundstrand ក្នុងឆ្នាំ១៩១៤។ ក្រោយមកទៀតគេចាប់ផ្ដើម ច្នៃគ្រាប់ចុចទាំងនោះ ទៅដាក់លើទូរសព្ទស៊េរីចាស់ អំឡុង ឆ្នាំ១៩៦០។
ចុះពេលណាគ្រាប់ចុចទាំងនេះត្រូវបានដាក់នៅលើក្ដារចុចរបស់កុំព្យូទ័រ? នៅក្នុង ឆ្នាំ១៩៥១ គ្រាប់ចុចលេខទាំងនោះត្រូវបានដាក់បញ្ចូលលើក្ដារចុច សម្រាប់ប្រើជាមួយម៉ាស៊ីនកុំព្យូទ័រដំបូង UNIVAC I ដែលបញ្ជារដោយ Console។
ហើយក្រោយៗមកទៀត អំឡុងឆ្នាំ១៩៧០ មនុស្សចាប់ផ្ដើមមានកុំព្យ័ទ័រប្រើផ្ទាល់ខ្លួន ទើបគ្រាប់ចុចលេខនៅលើក្ដារចុច ចាប់ផ្ដើមផលិតប្រើលើកុំព្យូទ័រ Sol-20 និង CompuColor 8001 នៅ ឆ្នាំ១៩៧៦ និងកុំព្យូទ័រ Commodore PET នៅ ឆ្នាំ១៩៧៧។
យ៉ាងណាមិញនៅ ឆ្នាំ១៩៨៤ ក្រុមហ៊ុន IBM បានបញ្ចេញក្ដារចុច Model M មាន ១០១គ្រាប់ចុច ដែលជាក្ការចុចពេញនិយមបំផុត និងត្រូវបានក្រុមហ៊ុនដទៃបន្តវិវឌ្ឍដល់សព្វថ្ងៃ ហើយសូម្បីតែក្ដារចុចរបស់ Apple ក៏មានលំនាំបែបនេះផងដែរ។
សរុបទៅក្ដារចុចលេខមួយនេះដែលត្រូវបានវិវឌ្ឍន៍ជាង ១០០ឆ្នាំ មកនេះ ត្រូវបានគេនិយមប្រើជាច្រើនដើម្បីបញ្ចូលទិន្នន័យជាលេខបានយ៉ាងលឿនរហ័ស ពិសេសគឺប្រើដៃតែម្ខាងតែប៉ុណ្ណោះ៕