នាខែមករានេះ ទីក្រុង ភ្នំពេញ នឹងមានConcert សិល្បៈតន្ត្រីក្រោមដី ដោយ ព្រឹត្តិការណ៍ Stanton Sessions Festival នៅ Chew & Bash លើកោះពេជ្រ!

  • 2024-12-10 08:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងក្រុមតន្ត្រីដ៏ល្អ និង មានប្រជាប្រិយភាព ដែលរួមមាន Stanton Warriors ដែលមានភាណល្បីល្បាញទូទាំងពិភពលោក, Mungo’s Hi-Fi, និងសិល្បករខ្មែរដែលមានទេពកោសល្យជាច្រើន, នេះគឺជារាត្រីដែលមានពេញលេញនូវដោយថាមពល, ភាពឆើតឆាយ និងចង្វាក់ញាក់ៗដែលមិនអាចបំភ្លេចបាន។

រយះ១២ម៉ោងនៃតន្ត្រី សិល្បៈ និងការរាំកំសាន្ត

Stanton Sessions Festival មិនមែនជាការប្រគុំតន្ត្រីធម្មតាទេ; វាគឺជាការបង្ហាញនូវសិល្បៈសហសម័យដែលល្អមួយ។ ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅម៉ោង ៤ ល្ងាច និងបញ្ចប់នៅម៉ោង ៤ ព្រឹក ប៉ុន្តែមិនមែនមានតែការប្រគំតន្ត្រីនោះទេ។ អ្នកចូលរួមទាំងអស់នឹងបានជួបនឹង៖

  • Fire Dance ដែលនាំយកពន្លឺភ្លើងចូលក្នុងកម្មវិធីនាពេលអធ្រាត្រ។
  • សិល្បៈគំនូរ Graffiti ដោយការគូរផ្ទាល់ ពីសិល្បករតាមផ្លូវដ៏មានទេពកោសល្យ។
  • អ្នករាំ Breakdance ដែលបង្ហាញចលនាដ៏អស្ចារ្យរបស់ពួកគេ។

នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យ ដែលតន្ត្រី សិល្បៈ និងការរាំបានរួមបញ្ចួលគ្នា ដើម្បីបង្កើតបរិយាកាសដ៏គួរឱ្យរំភើប និង សប្បាយ នៅលើច្រាំងទន្លេ។

ក្រុមតន្ត្រីដែលអ្នកមិនគួររំលង

Stanton Warriors៖ ក្រុមតន្ត្រី Breakbeat និង Bass Music ពីអង់គ្លេស ដែលល្បីល្បាញក្នុងការសម្ដែងដោយមានវត្តមានក្នុង ព្រឹត្តិការណ៍ធំៗ ដូចជា Coachella និង Glastonbury។

Mungo’s Hi-Fi៖ ក្រុម Reggae និង Dub ពីប្រទេស Scotland ដែលមានចង្វាក់សប្បាយៗ និងផ្តល់នូវអារម្មណ៍ប្លែកផងដែរ។ តារាឈានមុខក្នុងប្រទេសកម្ពុជា៖ អ្នកចាក់ DJ និងសិល្បករខ្មែរដែលមានទេពកោសល្យ ជាច្រើននឹងឡើងសម្ដែង ដើម្បីបន្ថែមរសជាតិស្រុកខ្មែរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។ ទិញសំបុត្ររបស់អ្នកឥឡូវនេះ!

សំបុត្រកំពុងត្រូវបានលក់ចេញយ៉ាងលឿន ហើយ Super Early Bird បានលក់ចេញអស់ហើយ។ តម្លៃ និង សំបុត្រដែលនៅសល់មាន៖

  • Early Bird៖ $11
  • Phase One៖ $15
  • Phase Two៖ $19
  • At the Door៖ $23

អ្នកអាចទិញសំបុត្របានតាមរយះអនឡាញនៅលើ វេបសាយ live.wonderpass.asia ឬតាមកម្មវិធី app “Wonderpass” ដែលមាននៅលើ Android និង iOS។

មូលហេតុដែលអ្នកមិនគួររំលងព្រឹត្តិការណ៍នេះ

នេះមិនមែនជាព្រឹត្តិការណ៍ធម្មតាៗនោះទេ; វាគឺជាឈុតឆាកតន្ត្រីក្រោមដីនៅចំកណ្តាលទីក្រុង ភ្នំពេញ។ វាជាឱកាសសម្រាប់សិល្បករខ្មែរ ដើម្បីបង្ហាញទេពកោសល្យ ជាមួយក្រុមតន្ត្រីអន្តរជាតិដ៏ល្បីល្បាញ និងឱ្យមានការសហការ រីករាយជាមួយការសម្ដែងដ៏អស្ចារ្យ មួយនៅក្នុងប្រទេសកម្ពុជា។

ដូច្នេះ សូមកុំភេ្លច ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ហើយត្រៀមខ្លួនសម្រាប់ការរាំ ពិធីជប់លៀង និងការចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

រងចាំអីទៀត! —ទិញសំបុត្ររបស់អ្នកនៅថ្ងៃនេះ ហើយចូលរួមជាមួយយើងនៅ Stanton Sessions Festival!