ស្កាយបារ ល្បីៗទាំង ៧ កន្លែង នៅទីក្រុងភ្នំពេញ សម្រាប់គយគន់ថ្ងៃលិច មើលទេសភាពដងទន្លេមេគង្គ

  • 2024-12-11 03:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ជាទីក្រុងដ៏ស្រស់ឆើតឆាយ និង ជារាជធានីនៃប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០២៤ នេះ ភ្នំពេញ មិនត្រឹមតែមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងប្រមូលផ្តុំទៅដោយទីកម្សាន្តទំនើបៗ និង ស៊ីវិល័យ សម្រាប់មនុស្សសម័យថ្មី ប្រើប្រាស់ជីវិតបែប Gen-Z។

Sabay សូមណែនាំ Rooftop Bars ល្បីៗ អាចមើលទេសភាពបានស្អាត ៧ កន្លែងនៅក្នុងទីក្រុងភ្នំពេញ ៖

១. Sora Sky Bar

ស្ថិតនៅជាន់ទី ៣៧ នៃអគារវឌ្ឈនៈ (Vattanac Capital) ស្កាយបារ មួយនេះ បានផ្តល់នូវកន្លែងមួយសម្រាប់គយគន់ទេសភាពនៃទីក្រុងភ្នំពេញ ក៏ដូចជាបរិយាកាសប្រកបទៅដោយខ្យល់បរិសុទ្ធ។

ជាផ្នែកមួយនៃសណ្ឋាគារ Rosewood ភ្នំពេញ Sora Sky Bar មានជម្រើសភេសជ្ជៈជាច្រើនមុខសម្រាប់ភ្ញៀវ ដូចជាស្រា cocktails និង ស្រាវីស្គី នាំចូលពីក្រៅប្រទេស។ នាពេលយប់ មាន DJ ចាក់ភ្លេងសម្រាប់កំដរស្បៃរាត្រី ផងដែរ។

កន្លែងអង្គុយមានទាំង outdoor និង indoor អាចដាក់ភ្ញៀវបាន ២២០នាក់។

២. Juniper Gin Bar

ជាបារ ផ្តោតលើភេសជ្ជៈ ប្រភេទ Gin អមជាមួយមីនុយអាហារ pizza បែបអឺរ៉ុប ស័ក្តិសមសម្រាប់ អ្នករកកន្លែងណាត់ជួប ដ៏គួរឱ្យចងចាំមួយ។

ស្កាយបារ មួយនេះ ស្ថិតនៅជាន់ទី ១២ អាចឱ្យអ្នកទស្សនាដងទន្លេដ៏ស្រស់ស្អាតនាថ្ងៃរៀបលិច។

៣. Lantern Rooftop Bar

ស្ថិតនៅជាន់ទី ៦ នៃសណ្ឋាគារ Baitong Hotel and Resort ស្កាយបារមួយនេះ ជាកន្លែងសម្រាប់កំដរបរិយាកាស នាពេលរាត្រីរបស់លោកអ្នក។

មីនុយភេសជ្ជៈល្បី គឺ Baitong Breeze ដែលទទួលបានគាំទ្រយ៉ាងច្រើនពីភ្ញៀវដែលទៅកម្សាន្ត។ នៅទីនោះ ក៏មានអាហារឆ្ងាញ់ៗផងដែរដូចជា Lantern Party Platter ជាដើម។

៤. Sundown Social Club

ស្ថិតនៅលើជាន់ទី ៣ នៃអគារមួយ ក្នុងតំបន់ទីប្រជុំជន ទួលទំពូង ស្កាយបារមួយនេះ ជាកន្លែងកម្សាន្តសម្រាប់អ្នកចូលចិត្តបរិយាកាស បែប chill អង្គុយមើលថ្ងៃលិច។

មានជម្រើសភេសជ្ជៈ ដូចជា cocktails, Jungle Bird និង ស្រាបៀរក្នុងស្រុក អមជាមួយអាហារ tacos និង fish chips សម្រាប់ទ្រាប់ពោះ។

៥. Vehaa Restaurant & Bar

ស្ថិតនៅជាន់ខាងលើបង្អស់នៃអគារ ទ្រនំ (Tronum) ជាអគារ ដែលមានអាយុកាលចំណាស់ជាងគេមួយ ដែលបានឆ្លុះបញ្ចាំងពីរចនាបថ នៃវប្បធម៌ និង អរិយធម៌របស់ខ្មែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញនោះ គឺការ ដេគ័រ ដោយប្រើប្រាស់នូវគ្រឿងសង្ហារឹមឈើ អមជាមួយនិង រុក្ខជាតិបៃតង ធ្វើឱ្យបរិយាកាសប្រៀបដូចជាកំពុងស្ថិតនៅក្នុងព្រៃ លើអាកាស អញ្ចឹងដែរ។

ចំពោះមីនុយអាហារវិញ គឺមានច្រើនជម្រើស រាប់ចាប់ពីបាយឆា រហូតដល់ បង្កងដ៏ឈ្ងុយឆ្ងាញ់។

៦. Le Moon Rooftop

ស្ថិតនៅជាន់ខាងលើនៃសណ្ឋាគារ Amanjaya Pancam Suites Hotel ស្កាយបារមួយនេះ ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នករកកន្លែងទស្សនាទេសភាពនៃដងទន្លេសាប និង ទន្លេមេគង្គ។

បើកដំណើរការជាងមួយទស្សវត្សន៍ ទីតាំងនេះពិតជាល្បីល្បាញសម្រាប់អ្នកចូលចិត្តប្រើប្រាស់ lifestyle ទាន់សម័យ និង ស៊ីវិល័យ។

ភេសជ្ជៈ មានច្រើនជម្រើសដូចជា ៖ premium wines, cocktails និង mocktail អមជាមួយអាហារ អឺរ៉ុប និង ខ្មែរ ដូចជា អាម៉ុកត្រី ឡុកឡាក់សាច់គោ និង សាច់គោអាំង ជាដើម។

៧. Organic Skybar

មានទីតាំងស្ថិតនៅសណ្ឋាគារ Palace Gate Hotel and Resort ស្កាយបារ នេះ ផ្តល់នូវទីតាំងដ៏ល្អ មើលឃើញព្រះបរមរាជវាំង។ ទីតាំងនេះ ក៏ផ្តល់នូវបរិយាកាសរ៉ូមែនទិច សម្រាប់ការណាត់ជួបជាមួយមនុស្សពិសេស។

ប្រភព ៖ AirAsia

ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី