Epson ពង្រឹងសេវាកម្មក្រោយពេលលក់ឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីកំណត់ត្រាដ៏អស្ចារ្យនៃការលក់ម៉ាស៊ីនបោះព្រីន EcoTank បានជាង 100 លានគ្រឿងទូទាំងពិភពលោក

  • 2024-12-11 06:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Epson ពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ដោយបង្កើនស្តង់ដារសេវាកម្មក្រោយពេលលក់ ដើម្បីជំរុញបទពិសោធដល់អ្នកប្រើប្រាស់ផលិតផលរបស់ Epson ឱ្យកាន់តែមានទំនុកចិត្តលើម៉ាស៊ីនព្រីន EcoTank របស់ខ្លួន ដែលជាការបញ្ជាក់អំពីសមិទ្ធិផលដ៏ធំធេងគួរឱ្យកត់សម្គាល់នៃការលក់បានជាង ១០០ លានគ្រឿងក្នុង ១៧០ប្រទេសជាងនៅជុំវិញពិភពលោក។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Co., Ltd. បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាតំបន់ទីផ្សារដ៏សំខាន់មួយក្នុងការជំរុញកំណើនទីផ្សារលក់របស់ក្រុមហ៊ុន Epson ដោយផ្អែកលើសេដ្ឋកិច្ចដ៏រីកចម្រើននាពេលបច្ចុប្បន្ន ធ្វើឱ្យអត្រាការទិញប្រើប្រាស់កាន់តែកើនឡើង ស្របពេលដែលការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងរីកសុះសាយយ៉ាងលឿនផងដែរ។ កត្តាទាំងនេះ បានជំរុញឱ្យតម្រូវការប្រើប្រាស់ម៉ាស៊ីនព្រីនមានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងការប្រើប្រាស់ក្នុងលក្ខណៈបុគ្គល និងក្នុងវិស័យអាជីវកម្មផ្សេងៗ។ ក្រុមហ៊ុន Epson នៅតែបន្តភាពប្តេជ្ញាក្នុងការពង្រឹងសមត្ថភាពអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងស្របទៅតាមនិន្នាការក្នុងទីផ្សារដែលកំពុងពេញនិយម និងមានការវិវឌ្ឍន៍ជាបន្ដបន្ទាប់។ ក្នុងពេលថ្មីៗនេះដែរ ក្រុមហ៊ុន Epson ក៏បានបង្កើនស្តង់ដារសេវាកម្មក្រោយពេលលក់ ដោយបានរួមសហការជាមួយតំណាងចែកចាយផ្លូវការ និងក្រុមហ៊ុនជំនាញផ្តល់សេវាកម្មដែលមានអាជ្ញាបត្រ ដើម្បីធានាថាអតិថិជនគ្រប់រូបទទួលបានសេវាកម្មដ៏មានគុណភាពដែលប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះទេ នេះក៏រួមបញ្ចូលទាំងការធានានូវផលិតផលយ៉ាងជាក់លាក់ប្រកបដោយតម្លាភាព និងមានភាពទូលំទូលាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល ទំនុកចិត្តកាន់តែខ្លាំងទៅលើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Epson ។

តំណាងចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្ម ដែលត្រូវបានតែងតាំងជាផ្លូវការដោយ Epson សុទ្ធសឹងតែជាក្រុមហ៊ុនល្បីៗ មានការទទួលស្គាល់ខ្ពស់ពីស្ថាប័ននានា និងពីសំណាក់អតិថិជន រួមមានដូចជា ក្រុមហ៊ុន AWS Cambodia ក្រុមហ៊ុន Chhay Hok Premium Office Supplies និងក្រុមហ៊ុន PTC Computer ដែលទាំងអស់នេះមានទីស្នាក់ការកណ្តាលនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ក្រុមហ៊ុននីមួយៗបានរួមគ្នា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវបទពិសោធដ៏ល្អឥតខ្ចោះទាក់ទងនឹងការប្រើប្រាស់ម៉ាកផលិតផលទៅកាន់អតិថិជនផ្ទាល់ ក៏ដូចជាស្ថាប័នអាជីវកម្មផ្សេងៗផងដែរ។ សេវាកម្មទាំងនេះត្រូវបានគាំទ្រដោយមជ្ឈមណ្ឌលសេវាកម្មស្តង់ដារ ជាងបច្ចេកទេសដ៏មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលអាចទុកចិត្តបានខាងផ្នែកជួសជុល និងតម្លើងគ្រឿងបន្លាស់របស់ Epson ពិតៗ រួមជាមួយនឹងលក្ខណៈសម្បត្តិក្នុងការបម្រើអតិថិជនប្រកបដោយក្រមសីលធម៌ល្អ ភាពរួសរាយរាក់ទាក់ និងសុភាពរាបសា។

ដោយយោងតាមគុណសម្បត្តិទាំងនេះ ក្រុមហ៊ុន Epson ក៏លើកទឹកចិត្តអតិថិជនគ្រប់រូបឱ្យចុះឈ្មោះទទួលការធានាលើម៉ាកផលិតផលដែលពួកគាត់ប្រើប្រាស់ តាមរយៈវេទិកា MyEpson ដើម្បីធានាថាពួកគេទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយពេលលក់ប្រកបដោយវិជ្ជាជីវៈពីតំណាងចែកចាយ និងមជ្ឈមណ្ឌលផ្ដល់សេវាកម្មដែលមានអាជ្ញាបត្រត្រឹមត្រូវ។ ចំពោះអតិថិជនណាដែលបានចុះឈ្មោះរួចហើយ ក៏អាចរីករាយជាមួយនឹងការអាប់ដេតព័ត៌មានថ្មីៗ និងសិទ្ធិប្រើប្រាស់ជាពិសេសផងដែរ។ រីឯការចុះឈ្មោះវិញ នឹងដំណើរការទៅដោយឆ្លងកាត់បួនជំហានងាយៗបំផុត ដូចជា៖ ការបង្កើតគណនីរបស់អ្នក ផ្ទៀងផ្ទាត់អត្តសញ្ញាណផ្ទាល់ខ្លួន រួចចូលទៅក្នុងប្រព័ន្ធគណនី និងធ្វើការចុះឈ្មោះម៉ាកផលិតផលរបស់អ្នក ជាការស្រេច។ អតិថិជនអាចធ្វើការចុះឈ្មោះបានតាមរយៈតំណភ្ជាប់នេះ https://my.epson.asia/s/login និងសម្រាប់ពិនិត្យមើលលក្ខខណ្ឌ និងការអនុវត្តផ្សេងៗនៃការធានា សូមចូលទៅកាន់តំណភ្ជាប់នេះ https://customer.epson.asia/customer/ewarranty.do#/warrantyterms/KH

លើសពីនេះ ក្រុមហ៊ុន Epson បានគូសបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ខ្លួនជាម៉ាកម៉ាស៊ីនព្រីនឈានមុខគេលើពិភពលោក ជាមួយនឹងភាពជោគជ័យចុងក្រោយបង្អស់របស់ EcoTank ដែលជាម៉ាស៊ីនព្រីនពហុមុខងារមានសមត្ថភាពខ្ពស់ក្នុងការបញ្ចេញទឹកថ្នាំបានលឿនហើយដិតច្បាស់ល្អដោយបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free Technology) បានសម្រេចសមិទ្ធផលនៃការលក់សរុបជាង ១០០ លានគ្រឿងក្នុង ១៧០ ប្រទេសជាងក្នុងតំបន់នានានៅទូទាំងពិភពលោក។

ម៉ាស៊ីនព្រីនពហុមុខងារ EcoTank បានបំពេញតាមតម្រូវការអតិថិជនចម្រុះ ដោយរចនាឡើងដើម្បីបង្កើនការសន្សំសំចៃថ្លៃដើមបានច្រើន ជាមួយនឹងល្បឿនព្រីនលឿន ធន់ប្រើបានយូរ និងមានគុណភាពគួរជាទីគាប់ចិត្ត។ គួរបញ្ជាក់ផងដែរថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free Technology) ដែលលុបបំបាត់តម្រូវការប្រើប្រាស់កម្ដៅក្នុងដំណើរការបោះពុម្ព ឬព្រីននេះ មិនត្រឹមតែអាចជួយសន្សំសំចៃថាមពលអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកក្នុងការថែទាំការពារបរិស្ថាន ដែលស្របទៅតាមការអនុវត្តនូវគោលការណ៍និរន្ដរភាពនៃបរិស្ថាន ដោយកាត់បន្ថយការបំភាយឧស្ម័នកាបូន ក៏ដូចជាគំនរកាកសំណល់អេឡិចត្រូនិកផ្សេងៗ និងទឹកថ្នាំសេសសល់ពីការប្រើប្រាស់ និងគ្រឿងបន្លាស់ផងដែរ។ ពិសេសជាងនេះទៅទៀត ម៉ាស៊ីនព្រីន EcoTank អាចកាត់បន្ថយបញ្ហាផ្លាស់ប្ដូរម្ជុលព្រីនជាញឹកញាប់ ដែលជាហេតុផលដ៏សំខាន់មួយធ្វើឱ្យវាក្លាយជាជម្រើសដ៏ងាយស្រួលបំផុត និងប្រកបដោយនិរន្តរភាពសម្រាប់អ្នកប្រើប្រាស់។

លោក Yunyong Muneemongkoltorn ក៏បានបន្តទៀតថា "ម៉ាស៊ីនព្រីនពហុមុខងារដ៏មានសមត្ថភាពខ្ពស់នេះ ត្រូវបានលក់ចេញប្រហែលជា 45% នៃប្រភេទម៉ាស៊ីនព្រីន Inkjet ទាំងអស់ ដែលជាតម្រូវការប្រើប្រាស់ចាំបាច់ក្នុងការិយាល័យ និងក្នុងគេហដ្ឋាន ដោយម៉ាកផលិតផល Epson បានឈានមុខគេក្នុងទីផ្សារពិភពលោក។ ម៉ាស៊ីនព្រីន EcoTank ត្រូវបានរចនាឱ្យប្រសើរឡើងជាបន្តបន្ទាប់តាមសម័យកាល ចាប់តាំងពីការចាប់ផ្តើមលេចរូបរាងដំបូងរបស់ខ្លួន ដែលមានវិវត្តន៍ដោយរួមបញ្ចូលនូវមុខងារពិសេសៗ ដើម្បីបំពេញតម្រូវការគ្រប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើន។ ចំពោះនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ក្រុមហ៊ុន Epson រួមជាមួយនឹងតំណាងចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មចំនួនបីរបស់យើង បានពង្រីកសេវាកម្មក្រោយពេលលក់ឱ្យកាន់តែទូលំទូលាយតាមរយៈសាខាមជ្ឈមណ្ឌលសេវាកម្មស្តង់ដារ ដែលមានសាខានៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាថាអតិថិជននឹងទទួលបានបទពិសោធដ៏ល្អបំផុតក្នុងការប្រើប្រាស់ម៉ាកផលិតផល និងសេវាកម្មរបស់ Epson យើងខ្ញុំ។ ក្រុមហ៊ុន Epson ក៏ជឿជាក់យ៉ាងមុតមាំថា ស្តង់ដារបម្រើសេវាកម្មដែលយើងបានកែលម្អឱ្យប្រសើរឡើងទាំងនេះ នឹងពង្រឹងទំនុកចិត្តកាន់តែខ្ពស់លើម៉ាកផលិតផលរបស់យើង ដើម្បីពង្រីកទំហំនៃមូលដ្ឋានអតិថិជនក្នុងតំបន់ឱ្យកាន់តែមានការកើនឡើង។

អំពីក្រុមហ៊ុន Epson

Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព ភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅ និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ global.epson.com/ ។

អំពីក្រុមហ៊ុន Epson Singapore

ចាប់តាំងពីឆ្នាំ១៩៨២មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ចំនួន ៧ និងរោងចក្រផលិតកម្មចំនួន ៧ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ epson.com.sg/

អំពីក្រុមហ៊ុន Epson Thailand

ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្តាញចែកចាយចំនួន ១៩៩ នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕

សម្រាប់ព័ត៌មានផ្សេងៗ: